Close

អបអរសារទរ! តំបន់សេដ្ឋកិច្ចថ្មីមួយមានផ្ទៃដីទំហំជាង ១៤០ ហិកតានឹងលេចចេញរូបរាង្គនៅក្នុងខេត្តពោធិ៍សាត់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
អបអរសារទរ! តំបន់សេដ្ឋកិច្ចថ្មីមួយមានផ្ទៃដីទំហំជាង ១៤០ ហិកតានឹងលេចចេញរូបរាង្គនៅក្នុងខេត្តពោធិ៍សាត់ អបអរសារទរ! តំបន់សេដ្ឋកិច្ចថ្មីមួយមានផ្ទៃដីទំហំជាង ១៤០ ហិកតានឹងលេចចេញរូបរាង្គនៅក្នុងខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ឯកឧត្តម ហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា
នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការអន្តរក្រសួង-ស្ថាប័នចំនួន ១៣ ចុះពិនិត្យទីតាំងនៃគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. ។

គម្រោងស្នើសុំនេះ មានទីតាំងស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លេីផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំជាង ១៤០ ហិកតា។

ការស្នើសុំគម្រោងវិនិយោគថ្មីនាពេលនេះ បង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រេីនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការផ្តល់នូវជំនឿទុកចិត្តពីសំណាក់វិនិយោគិន មកលេីការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំអន្តរក្រសួង និងការចុះពិនិត្យទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសខាងលើ បានបញ្ចប់នៅវេលាម៉ោង ១១:០០ នាទីព្រឹក ថ្ងៃខែឆ្នាំដដែល ប្រកបដោយជោគជ័យ ក្រោមបរិយាកាសរីករាយ និងស្និតស្នាលជាទីបំផុត ដោយគណៈកម្មាការអន្តរក្រសួង បានពិនិត្យយ៉ាងម៉ត់ចត់ គ្រប់ជ្រុងជ្រោយ និងបានលើកឡើងនូវកាតព្វកិច្ចដែលក្រុមហ៊ុនត្រូវបំពេញឱ្យសមស្របតាមលក្ខណៈបច្ចេកទេស និងនីតិវិធីច្បាប់ជាធរមាន៕

អត្ថបទទាក់ទង