Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប

ភ្នំពេញ៖ បារាំង នៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប ក្នុងចំណោមប្រទេសអឺរ៉ុប ខណៈធំហំពាណិជ្ជកម្មទ្វេភាគី ត្រឹម៥ខែដើមឆ្នាំ២០២៤ មានទៅដល់ ២០៦,៤១លានដុល្លារ ។នេះ បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃ៨ កក្កដា សម្តេចធិបតីបង្ហាញការជឿជាក់ថា “ជាមួយនឹងទស្សនវិស័យសេដ្ឋកិច្ចដ៏អស្ចារ្យរបស់កម្ពុជា សម្តេច ជឿជាក់ថា ធុរជនបារាំង នឹងអាចមើលឃើញពីកាលានុវត្តភាពដ៏ធំទូលាយ នូវទិដ្ឋភាពធុរកិច្ច និងការវិនិយោគរបស់កម្ពុជា” ។

ក្នុងនោះសម្តេចធិបតី នាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា “ពាក់ព័ន្ធនឹងកិច្ចសហការសេដ្ឋកិច្ច បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ។ ពាណិជ្ជកម្មទ្វេភាគីរបស់យើងបាន កើនឡើងជាលំដាប់ដែលមានទំហំទឹកប្រាក់ ៥១៥,២១លានដុល្លារ ក្នុងឆ្នាំ២០២៣ និង២០៦,៤១លានដុល្លារក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៤”។

សម្តេចនាយករដ្ឋមន្ត្រីបានឲ្យដឹងដែរថា ការវិនិយោគពីបារាំងរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា បាន និងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសនិយាយជារួម និង វិនិយោគិន បារាំង និយាយដោយឡែក តាមរយៈវេទិកានៅថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងសង្គម រវាងប្រទេសកម្ពុជា និងបារាំង តាមរយៈការជំរុញឱកាសពាណិជ្ជកម្ម និងការវិនិយោគ ដោយមានការសម្របសម្រួលប្រកបដោយអត្ថន័យរវាងក្រុមហ៊ុនបារាំង ទាំងក្នុងតំបន់ និងក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជាជាមួយសមភាគីកម្ពុជា។

បន្ថែមពីនេះ ទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងប្រជាជាតិយើង ហើយក្នុងអំឡុងពេលនោះ សភាពាណិជ្ជកម្មកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) ដ៏សំខាន់មួយជាមួយសម្ព័ន្ធអង្គការនិយោជកបារាំង (APF) ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរ និងភាពជាដៃគូរវាងសហគ្រិននៅក្នុងសហគមន៍សេដ្ឋកិច្ចនិយាយភាសាបារាំង៕

អត្ថបទទាក់ទង