Bellingham និង Harry Kane ស៊ុតម្នាក់ ១គ្រាប់ ជួយអង់គ្លេស ឡើងទៅវគ្គ ៨ក្រុម ចុងក្រោយ Euro 2024
គ្រាប់បាល់របស់ Jude Bellingham និង Harry Kane បានជួយក្រុមតោកំណាចអង់គ្លេស កក់កៅអីទៅវគ្គ ៨ក្រុមចុងក្រោយ Euro 2024 ក្រោយយកឈ្នះ ស្លូវ៉ាគី យ៉ាងលំបាកក្នុងលទ្ធផល ក្នុងលទ្ធផល ២-១។
កាលពីយប់មិញនេះ ក្រុមជម្រើសជាតិអង់គ្លេស បានយកឈ្នះ ស្លូវ៉ាគី យ៉ាងលំបាក ក្នុងលទ្ធផល ២-១។ ២គ្រាប់របស់អង់គ្លេស រកបានដោយកីឡាករ Jude Bellingham នៅនាទី៩០+ និង Harry Kane នៅម៉ោងបន្ថែម១៥នាទី ២ដង ខណៈ១គ្រាប់របស់ស្លូវ៉ាគី រកបានដោយកីឡាករ Ivan Schranz នៅនាទីទី៥។
ចំណែកការប្រកួតដែលធ្វើឡើងនៅម៉ោង ២:០០រំលងអធ្រាត្រ ក្រុមគោជល់អេស្ប៉ាញ បានយកឈ្នះ ហ្សកហ្ស៊ី ស្រួលៗក្នុងលទ្ធផល ៤-១។៤គ្រាប់របស់អេស្ប៉ាញរកបានដោយកីឡាករ Rodri, Fabian Ruis, Nico Villiams និង Dani Olmo ខណៈ១គ្រាប់របស់ហ្សកហ្ស៊ី ជាគ្រាប់បាល់ Own Goals របស់ Le Normand។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ ចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤នេះ គេបានរកឃើញ៤ក្រុមហើយឡើងទៅវគ្គ៨ក្រុមចុងក្រោយរួមមាន ម្ចាស់ផ្ទះអាល្លឺម៉ង់ ស្វីស អង់គ្លេស និងអេស្ប៉ាញ៕