Close

អាល្លឺម៉ង់ ក្លាយជាក្រុមដំបូងគេកក់កៅអីវគ្គ ១៦ ក្រុមចុងក្រោយ ព្រឹត្តិការណ៍ Euro 2024

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ កីឡា
អាល្លឺម៉ង់ ក្លាយជាក្រុមដំបូងគេកក់កៅអីវគ្គ ១៦ ក្រុមចុងក្រោយ ព្រឹត្តិការណ៍ Euro 2024 អាល្លឺម៉ង់ ក្លាយជាក្រុមដំបូងគេកក់កៅអីវគ្គ ១៦ ក្រុមចុងក្រោយ ព្រឹត្តិការណ៍ Euro 2024

(បាល់ទាត់)៖ កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោក Julian Nagelsmann បានក្លាយជាក្រុុមដំបូងគេនៅព្រឹត្តិការណ៍ UEFA Euro 2024 ដែលបានកក់កៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ ហុងគ្រី ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន MHPArena នៃការប្រកួតជុំទី២ ក្នុងពូល A ។

ក្នុងប្រកួតបើឆាក ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ ពិតជាធ្វើបានល្អមែនទែន ដោយលត់ក្រុមជម្រើសជាតិស្កុតឡេន យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-១ ហើយកាលពីយប់មិញនេះ ក្នុងប្រកួតទី២របស់ខ្លួន បានបន្តយកឈ្នះ ហុងគ្រី ក្នុងលទ្ធផល ២-០។ តាមរយៈលទ្ធផលនេះ បានធ្វើឲ្យក្រុមម្ចាស់ជើងឯក World Cup 2014 មាន ៦ពិន្ទុពេញ និងក្លាយជាក្រុមដំបូងគេកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ទោះបីនៅសល់១ប្រកួតទៀតក៏ដោយ។

-តារាងចំណាត់ថ្នាក់ពូល A បណ្តោះអាសន្ន៖
១.អាល្លឺម៉ង់ ៦ពិន្ទុ
២.ស្វីស ៤ពិន្ទុ
៣.ស្កុតឡេន ១ពិន្ទុ
៤.ហុងគ្រី 0ពិន្ទុ។

គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប ឬ Euro 2024 ដែលអាល្លឺម៉ង់ ធ្វើជាម្ចាស់ផ្ទះនេះ បានចាប់ផ្ដើមពីនៅថ្ងៃទី១៤ ខែមិថុនា ហើយនឹងបញ្ចប់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយប្រើប្រាស់កីឡដ្ឋានចំនួន ១០ និងមានក្រុមចូលរួមចំនួន ២៤ក្រុម៕

អត្ថបទទាក់ទង