Close

បើកការដា្ឋនសាងសង់ស្ពានអាកាសភ្លោះតម្លៃជាង ១៦លានដុល្លារ ស្ថិតនៅចំណុចប្រសព្វមហាវិថី ៦០ម៉ែត្រ និងផ្លូវជាតិលេខ ២

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
បើកការដា្ឋនសាងសង់ស្ពានអាកាសភ្លោះតម្លៃជាង ១៦លានដុល្លារ ស្ថិតនៅចំណុចប្រសព្វមហាវិថី ៦០ម៉ែត្រ និងផ្លូវជាតិលេខ ២ បើកការដា្ឋនសាងសង់ស្ពានអាកាសភ្លោះតម្លៃជាង ១៦លានដុល្លារ ស្ថិតនៅចំណុចប្រសព្វមហាវិថី ៦០ម៉ែត្រ និងផ្លូវជាតិលេខ ២

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាល នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ បើកការដា្ឋនសាងសង់ស្ពានអាកាសភ្លោះ តម្លៃជាង ១៦លានដុល្លារអាមេរិក ស្ថិតនៅចំណុចប្រសព្វមហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ ) និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ។

បើតាម សម្តេចធិបតី ហ៊ុន ម៉ាណែត គោលបំណងសំខាន់ក្នុងការកសាងស្ពានអាកាសភ្លោះនេះ គឺដើម្បីបញ្ចៀសការកកស្ទះនៅនឹងកន្លែង ហើយនឹងក្លាយជាស្ពានអាកាសភ្លោះយុទ្ធសាស្រ្តក្នុងការតភា្ជប់កម្ពុជាទៅកាន់អន្តរជាតិ តាមរយៈការតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិតេជោ មកកាន់រាជធានីភ្នំពេញ ។

ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្ដេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាគម្រោងរបស់រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ។

គម្រោងស្ពានអាកាសភ្លោះនេះ ប្រើប្រាស់ថវិកាសាងសង់ជាង ១៦លានដុល្លារអាម៉េរិក ប្រើប្រាស់រយៈពេលសាងសង់ ១២ខែ ជាប្រភេទបេតុងអាមេ ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ បណ្ដោយតួស្ពាន ២៨១ ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅខាងមហាវិថីសម្តេចតេជោហ៊ុនសែនប្រវែង ១៨០ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះអន្តរជាតិតេជោ ១៦១ម៉ែត្រ ។

ស្ពានទី១៖ ផ្លូវឯកទិសមានទិសដៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និង ស្ពានទី២៖ ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន

អត្ថបទទាក់ទង