Close

Neymar ទទួលការវះកាត់ជង្គង់ដោយជោគជ័យ ហើយត្រូវសម្រាក់រយៈពេលយូរ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កីឡា
Neymar ទទួលការវះកាត់ជង្គង់ដោយជោគជ័យ ហើយត្រូវសម្រាក់រយៈពេលយូរ Neymar ទទួលការវះកាត់ជង្គង់ដោយជោគជ័យ ហើយត្រូវសម្រាក់រយៈពេលយូរ

ខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតិប្រេស៊ីល កីឡាករ Neymar Jr បានទទួលការវះកាត់យ៉ាងជោគជ័យ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានរងរបួសសរសៃ ACL និងសរសៃពួរនៅជង្គង់ខាងឆ្វេងរបស់គាត់ ជាមួយក្រុមជម្រើសជាតិប្រេស៊ីល។

កីឡាករវ័យ ៣១ឆ្នាំរូបនេះ ត្រូវបានបង្ខំឱ្យប្ដូរចេញពីទីលានភ្លាមៗ បន្ទាប់ពីប៉ះទង្គិច អំឡុងពេលប្រកួតជម្រុះ World Cup របស់ប្រេស៊ីល ជាមួយក្រុមជម្រើសជាតិអ៊ុយរូហ្គាយ កាលពីពីរសប្តាហ៍មុន។

កីឡាករ Al-Hilal ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យមួយ ក្នុងទីក្រុង Belo Horizonte ដោយបុគ្គលិកពេទ្យក្រុមជម្រើសជាតិប្រេស៊ីល ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា Neymar នឹងត្រូវសម្រាក់រយៈពេលយូររហូតដល់ពាក់កណ្តាល ឆ្នាំ២០២៤។

គួរបញ្ជាក់ថា Neymar បានចូលរួមជាមួយ Saudi Pro League កាលពីខែសីហា ក្នុងតម្លៃ ៩០លានអឺរ៉ូ ប៉ុន្តែអតីតកីឡាករ Barcelona និង Paris St Germain រូបនេះ លេងបានតែ ៥ប្រកួតប៉ុណ្ណោះ ដោយសាររូបគេមានបញ្ហារបួសសាច់ដុំ៕

អត្ថបទទាក់ទង