Spur ឡើងទៅឈរកំពូលតារាង Premier League ដោយមិនទាន់ស្គាល់រសជាតិចាញ់សោះ
ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានឡើងមកឈរកំពូលតារាង Premier League ជាបណ្ដុះអាសន្ន បន្ទាប់ពីទទួលជ័យជម្នះ ក្នុងលទ្ធផល ២-០ លើក្រុម Fulham កាលពីយប់ថ្ងៃចន្ទ ទី២៣ ខែតុលា។
គ្រាប់បាល់ជ័យជំនះរបស់ Tottenham Hotspur លើក្រុម Fulham រកបានដោយប្រធានក្រុមសញ្ជាតិកូរ៉េខាងត្បូង កីឡាករ Son Heung-min នៅនាទី៣៦ និង James Maddison នៅនាទី៥៤។
គិតមកទល់ពេលនេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី លោក Ange Postecoglou ក្រុមដែលមានរហស្សនាមថាមាន់ខ្នាយមាស មិនទាន់ស្គាល់រស់ជាតិចាញ់ឡើយក្នុងលីក ពោលគឺ៩ប្រកួត ឈ្នះ៧ និងស្មើ២ មាន ២៣ពិន្ទុ ខណៈ Manchester City និង Arsenal ឈរនៅលេខរៀងទី២ និងទី៣ មាន ២១ពិន្ទុ។
លទ្ធផលការប្រកួតទាំង៩ របស់ Tottenham Hotspur៖
– Brentford 2-2 Tottenham
– Tottenham 2-0 Manchester United
– Bournemouth 0-2 Tottenham
– Burnley 2-5 Tottenham
– Tottenham 2-1 Sheff United
– Arsenal 2-2 Tottenham
– Tottenham 2-1 Liverpool
– Luton Town 0-1 Tottenham
– Tottenham 2-0 Fulham ។
គួរបញ្ជាក់ថា ប្រកួតបន្ទាប់ Tottenham នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុម Crystal Palace នៅថ្ងៃសុក្រ ទី២៨ ខែតុលា វេលាម៉ោង ២៖០០នាទីយប់៕