ក្រុមបាល់ទាត់កូរ៉េខាងត្បូង នឹងការពារមេដាយមាសរបស់ខ្លួននៅ Asian Games ទល់នឹង ជប៉ុន ក្នុងវគ្គផ្តាច់ព្រ័ត្រ
(បាល់ទាត់)៖ នៅទីបំផុត វិញ្ញាសារបាល់ផ្នែកទាត់បុរស រកឃើញក្រុមខ្លាំងចំនួន២ ឡើងមកវគ្គផ្ដាច់ព្រ័ត្រហើយក្នុងព្រឹត្តិការណ៍កីឡា Asian Games 2022 ដែលប្រទេសចិន ទទួលសិទ្ធជាម្ចាស់ផ្ទះ ដោយកូរ៉េខាងត្បូង នឹងការពារមេដាយមាសរបស់ខ្លួនទល់នឹង ក្រុមជម្រើសជាតិជប៉ុន។
មុនឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមជម្រើសជាតិជប៉ុន បានយកឈ្នះ កាតា, ប៉ាឡេស្ទីន, មីយ៉ាន់ម៉ា, កូរ៉េខាងជើង និងហុងកុង ខណៈ កូរ៉េខាងត្បូង បានយកឈ្នះ គុយវ៉ែត, ថៃ, បារ៉ែន, កៀហ្ស៊ីស៊ីស្ថាន, ចិន និងអ៊ូសបេគីស្ថាន។
ខាងក្រោមនេះ ជាលទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
– កូរ៉េខាងជើង ២-១ អ៊ូសបេគីស្ថាន
– ហុងកុង ០-៤ ជប៉ុន។
គួររំលឹកថា កូរ៉េខាងជើង និងជប៉ុន ធ្លាប់ប៉ះគ្នាម្ដងរួចមកហើយ ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ ២០១៨ ដោយកាលណោះ កូរ៉េខាងជើង បានយកឈ្នះ ជប៉ុន ក្នុងលទ្ធផល ២ ទល់នឹង ១ ដណ្ដើមបានមេដាយមាស។
គួរបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ រវាង កូរ៉េខាងជើង និងជប៉ុន នឹងធ្វើឡើងនៅថ្ងៃ សៅរ៍ ទី៧ ខែតុលា ខណៈ អ៊ូសបេគីស្ថាន ប៉ះ ហុងកុង ដណ្ដើមយកលេខ៣៕