Close

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបសម្ដែងការគួរសមជាមួយលោកជំទាវ Jyotsna Puri អនុប្រធានរងមូលនិធិអភិវឌ្ឍកសិកម្មអន្ដរជាតិ IFAD

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបសម្ដែងការគួរសមជាមួយលោកជំទាវ Jyotsna Puri អនុប្រធានរងមូលនិធិអភិវឌ្ឍកសិកម្មអន្ដរជាតិ IFAD ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបសម្ដែងការគួរសមជាមួយលោកជំទាវ Jyotsna Puri អនុប្រធានរងមូលនិធិអភិវឌ្ឍកសិកម្មអន្ដរជាតិ IFAD

នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្ដែងការគួរសមជាមួយលោកជំទាវ Jyotsna Puri អនុប្រធានរងមូលនិធិអភិវឌ្ឍកសិកម្មអន្ដរជាតិ IFAD។

ចាប់តាំងពីឆ្នាំ២០១៤មក មូលនិធិ IFAD បានផ្ដល់ហិរញ្ញប្បទាននិងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE ដែលមានរយៈពេល៧ឆ្នាំ។

ឯកឧត្តម ឌិត ទីណា បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងមូលនិធិ IFAD និងក្រសួងកសិកម្ម តាមរយៈកម្មវិធី ASPIRE។ កម្មវិធី ASPIRE ដែលបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាកសិករខ្មែរ តាមរយៈការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់នានានៅក្នុងវិស័យកសិកម្ម ព្រមទាំងការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកកសិកម្មទំនើបដល់កសិករខ្មែរចំនួនរាប់ម៉ឺនគ្រួសារ។

គួរជម្រាបជូនថា បន្ទាប់ពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុបិទបញ្ចប់នៅចុងឆ្នាំ២០២២ មូលនិធិអភិវឌ្ឍន៍កសិកម្មអន្ដរជាតិ IFAD បានសម្រេចបន្តគាំទ្រនូវការអនុវត្តកម្មវិធីផ្ដល់សេវាកម្មកសិកម្ម ដើម្បីជំរុញសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មកសិកម្មប្រកបដោយបរិយាបន្ន (ASPIRE-AT) ក្នុងគោលបំណងបង្កើនប្រាក់ចំណូលគ្រួសារកសិករ និងពលករនៅជនបទ តាមរយៈកំណើនវិស័យកសិកម្មប្រកបដោយនិរន្ដរភាព និងបរិយាបន្ន ដោយផ្អែកលើការនាំចេញនិងទីផ្សារក្នុងស្រុក។

បើតាមការរំពឹងទុក កម្មវិធី ASPIRE-AT នឹងផ្ដល់ផលដល់គ្រួសារកសិករខ្នាតតូចចំនួន ១២៥ ០០០ ដែលមានភាពក្រីក្រ ឬក្បែរក្រីក្រ និងងាយធ្លាក់ក្នុងភាពក្រីក្រដោយសារការប្រែប្រួលអាកាសធាតុ ទីផ្សារកសិកម្ម ឬផលវិបាកផ្សេងៗ ព្រមទាំងអ្នកដែលមានលទ្ធភាពទាញយកកាលានុវត្តភាពពីវិស័យកសិកម្ម។ ប្រជាជនដែលទទួលផលពីកម្មវិធី ASPIRE-AT មានស្ដ្រីប្រមាណ ៥០% យុវជន ២០% និងជនជាតិដើមភាគតិចចំនួន ១,៥%៕

អត្ថបទទាក់ទង