Close

ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានទទួលការកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ ហ៊ុន សែន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានទទួលការកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានទទួលការកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ អភិបាលកិច្ចល្អ និង រដ្ឋបាលកិច្ចល្អ របស់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានទទួលការកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងលិខិតថ្លែងកោតសរសើរដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងយ៉ាងដូច្នេះថា ៖

ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះ និងសូមអបអរសាទរជូនឯកឧត្តម និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី រាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញ បេសកកម្មដោយជោគជ័យដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋបានគ្រប់និងលើសផែនការដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ចំនួន ១២២,៥៤ ភាគរយ។

ខ្ញុំពិតជាមានសេចក្ដីត្រេកអរ និងសាទរជាខ្លាំង ចំពោះលទ្ធផលនៃការប្រមូលចំណូលពន្ធដារផ្ទៃក្នុងនេះ ដែលបាននាំឱ្យកម្ពុជាបញ្ចប់ឆ្នាំ២០២២ ដោយជោគជ័យនិង ប្រកបដោយមោទកភាពខ្ពស់សម្រាប់ប្រទេសជាតិយើង។ ពិតណាស់ នេះគឺជាលទ្ធផលគួរឱ្យស្ញប់ស្ញែង ដែលអគ្គនាយកដ្ឋាន ពន្ធដារបានប្រមូលចំណូលលើសផែនការរហូតដល់ ២២,៥៤ ភាគរយ ស្មើនឹង ២ ៥៧៤,០៧ ប៊ីលានរៀល ប្រមាណជា ៦៣៥,៥៧ លានដុល្លារ ដែលជាកំណត់ត្រាចំណូលពន្ធលើសផែនការច្រើនជាងគេរបស់កម្ពុជា និងជាសមិទ្ធផលដ៏ធំធេង សម្រាប់ជាតិនិងប្រជាជនកម្ពុជាក្នុងគ្រាដ៏លំបាក ដែលយើងបានជួបប្រទះកន្លងមកនេះ ជាអាទិ៍ ដោយសារការបន្តរីករាលដាល នៃជំងឺកូវីដ-១៩, ភាពតានតឹងភូមិសាស្ត្រនយោបាយសាកល, ការកើនឡើងសម្ពាធអតិផរណា, និងផលប៉ះពាល់ពីសង្គ្រាម និងគោលនយោបាយបរទេសនានា។

សមិទ្ធផលគួរជាទីមោទនៈនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់សេដ្ឋកិច្ចជាតិ និងជីវភាព ប្រជាជន ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចសកលលោក ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងជួបនឹងវិបត្តិ និងភាពមិន ប្រាកដប្រជាច្រើន ហើយលទ្ធផលនេះពិតជានឹងមិនអាចសម្រេចបានទេប្រសិនបើគ្មានការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ មោះមុតនិងការលះបង់ខ្ពស់របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម។

ខ្ញុំសូមធ្វើការ កោតសរសើរដោយស្មោះ និងសូមធ្វើការវាយតម្លៃខ្ពស់ចំពោះសមត្ថភាពនិងប្រសិទ្ធភាពនៃការដឹកនាំនិងការកែទម្រង់របស់ ឯកឧត្តម ដោយប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អនិងរដ្ឋបាលកិច្ចល្អ និងពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់ រិះរក គ្រប់វិធានការដើម្បីគ្រប់គ្រងប្រមូលចំណូលពន្ធប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការបន្តធ្វើឌីជីថលូបនីយកម្មប្រព័ន្ធ ពន្ធដារកម្ពុជា ដែលទំនើបឈានមុខគេ ប្រកបដោយស្មារតីបុរេសកម្ម និងទាន់ពេលវេលា ជាអាទិ៍ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing) និងប្រព័ន្ធ-កម្មវិធីបច្ចេកវិទ្យាព័ត៌មានទំនើបៗនានាប្រកបដោយ ប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាពខ្ពស់ ព្រមទាំងជាគំរូនៃការកែទម្រង់ដ៏មុតស្រួចស៊ីជម្រៅមួយក្នុងចំណោមការកែទម្រង់របស់ ស្ថាប័នរដ្ឋនានា។

សូម ឯកឧត្តម និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនដើម្បីសម្រេចបានជោគជ័យក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធដារ ផ្ទៃក្នុងជូនប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

សូម ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ទទួលនូវការស្រឡាញ់រាប់អានដ៏ជ្រាលជ ពីខ្ញុំ

អត្ថបទទាក់ទង