ព្រះខ័នរាជស្វាយរៀង រក្សាកំណត់ត្រាឈ្នះគ្រប់ការប្រកួតនៅលីគកំពូលកម្ពុជា គិតត្រឹមសប្ដាហ៍ទី៧
ក្រុមព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំ ដោយលោក Pep Monus បានរក្សាកំណត់ត្រាមិនដែលចាញ់៧សប្ដាហ៍ជាប់ៗគ្នា ក្រោយពីយកឈ្នះក្រុមព្រៃវែង ក្នុងលទ្ធផល ៥ទល់៣ កាលពីយប់ថ្ងៃសៅរ៍ នាកីឡដ្ឋានព្រៃវែង កន្លងទៅ ។
លទ្ធផលការប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ទាំង៧សប្ដាហ៍៖
-ក្លិប កងយោធពលខេមរភូមិន្ទ០-២ ស្វាយរៀង
-ស្វាយរៀង ២-១ ភ្នំពេញក្រោន
-ស្វាយរៀង ១-០ ណាហ្គាវើលដ៍
-អាយ អេស អាយ ដង្កោសែនជ័យ ១-២ ស្វាយរៀង
-ស្វាយរៀង ៥-២ អង្គរថាយហ្គឺរ
-វិសាខា ០-១ ស្វាយរៀង
-ព្រៃវែង ៣-៥ស្វាយរៀង។
គួរជម្រាបឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី៧នេះ ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលមាន ២១ពិន្ទុពេញ ឆ្លងកាត់ការប្រកួត ៧ប្រកួត ឈ្នះទាំងអស់ ខណៈដែលកីឡាករ MARCUS HABER ឈរកំពូលតារាងជាកីឡាករដែលសុទ្ធបញ្ចូលទីច្រើនជាងគេគឺមាន១១គ្រាប់។
គួរបញ្ជាក់ថា ប្រកួតក្រោយ ក្រុមព្រះខ័នរាជស្វាយរៀង របស់ MARCUS WARREN HABER នឹងបេីកទ្វារកីឡដ្ឋានស្វាយរៀង ទទួលស្វាគមន៍ក្រុមគីរីវង់សុខសែនជ័យ នៅថ្ងៃទី២១ ខែតុលា វេលាម៉ោង ៦៖០០នាទីល្ងាច៕