មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ពិនិត្យ និងសម្រេចលើសេចក្តីព្រាងប្រកាសស្តីពី “បញ្ជីពូជដំណាំរបស់ជាតិ”
ភ្នំពេញ៖ មន្ត្រី ជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងប្រកាសស្តីពី “បញ្ជីពូជដំណាំរបស់ជាតិ” ដើម្បីវាយតម្លៃ និងសម្រេចពីសេចក្តីប្រកាសលើពូជដំណាំជាតិនេះ ក្នុងការលើកកម្ពស់ការដាំដុះពូជដំណាំ ដែលជាតម្រូវការចាំបាច់។
ក្នុងកិច្ចប្រជុំនៅថ្ងៃចុងសប្ដាហ៍កន្លងទៅ
នេះ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនៃក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យមានការយកចិត្តទុកដាក់ពិនិត្យឱ្យបានល្អិតល្អន់ទាំងទិដ្ឋភាពបច្ចេកទេស និងច្បាប់ឱ្យបានត្រឹមត្រូវ ព្រមទាំងផលប្រយោជន៍ពាណិជ្ជកម្មផ្សេងៗ និងផលប៉ះពាល់កុំឱ្យកើតមានដល់ពលរដ្ឋ និងប្រទេសជាតិទាំងមូល។
ឯកឧត្តម សង្កត់ធ្ងន់ថា ការណ៍នេះ ក្រុមការងារត្រូវយល់ឱ្យបានច្បាស់ ក្តោបការងារឱ្យណែន និងធ្វើឱ្យមានប្រសិទ្ធភាពប្រផុត ដោយត្រូវមានការសិក្សាច្បាស់លាស់ពីប្រភេទពូជដំណាំនីមួយៗដែលមានក្នុងបញ្ជីពីចរិកលក្ខណៈ អត្តសញ្ញាណ ខ្លឹមសារពេញលេញទាំងពូជចាស់ និងពូជថ្មី និងលិខិតបទដ្ឋាន៕