Close

ប្រទេសអូស្ត្រាលីគាំទ្រវិស័យកសិកម្មនៅកម្ពុជា តាមរយៈការស្រាវជ្រាវដើម្បីការអភិវឌ្ឍ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ប្រទេសអូស្ត្រាលីគាំទ្រវិស័យកសិកម្មនៅកម្ពុជា តាមរយៈការស្រាវជ្រាវដើម្បីការអភិវឌ្ឍ ប្រទេសអូស្ត្រាលីគាំទ្រវិស័យកសិកម្មនៅកម្ពុជា តាមរយៈការស្រាវជ្រាវដើម្បីការអភិវឌ្ឍ

ភ្នំពេញ ៖ តាមរយៈមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ Australian Centre for International Agricultural Research (ACIAR) ប្រទេសអូស្ត្រាលី កំពុងគាំទ្រគម្រោងស្រាវជ្រាវចំនួន ១៧ នៅកម្ពុជា ដែលផ្តោតលើការលើកកម្ពស់ផលិតភាពកសិកម្ម។

បើតាមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ថ្មីៗនេះគម្រោង ACIAR បានរៀបចំវេទិកាជួបជុំមួយរវាងក្រុមអ្នកស្រាវជ្រាវ និងអ្នកអនុវត្តការងារផ្នែកអភិវឌ្ឍន៍ចំនួន ៣០ នាក់នៅប្រទេសកម្ពុជា ដើម្បីចែករំលែកលទ្ធផលការស្រាវជ្រាវ និងបទពិសោធន៍ដែលពួកគេទទួលបានកន្លងមក។

កម្មវិធីនេះ ជាឱកាសសម្រាប់ក្រុមអ្នកស្រាវជ្រាវបង្ហាញនូវរបកគំហើញនៃការស្រាវជ្រាវរបស់ពួកគេ ទាំងបច្ចេកវិទ្យា និងគំនិតថ្មីៗ។

អ្នកស្រាវជ្រាវដែលមកពីគម្រោងផ្សេងៗគ្នា បានយកឱកាសនេះដើម្បីបង្កើនទំនាក់ទំនងនិងសហការជាមួយគ្នា។ ការពិភាក្សាបានសង្កត់ធ្ងន់ទៅលើ យុទ្ធសាស្ត្រដែលអាចធ្វើអោយការស្រាវជ្រាវគេកាន់តែប្រសើរឡេីង ដែលអាចជាប្រយោជន៍ដល់ការតាក់តែងគោលនយោបាយ និងអាចជាដំណោះស្រាយសម្រាប់បញ្ហាប្រឈមនានាក្នុងវិស័យកសិកម្មនៅកម្ពុជា៕

អត្ថបទទាក់ទង