Close

សូមអបអរសាទរ ! ក្រុមគ្រូពេទ្យភ្នែកកម្ពុជា ចំនួន ១៤នាក់ ទទួលបានអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សូមអបអរសាទរ ! ក្រុមគ្រូពេទ្យភ្នែកកម្ពុជា ចំនួន ១៤នាក់ ទទួលបានអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី សូមអបអរសាទរ ! ក្រុមគ្រូពេទ្យភ្នែកកម្ពុជា ចំនួន ១៤នាក់ ទទួលបានអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យភ្នែកកម្ពុជាចំនួន ១៤នាក់ ទទួលបានអាហារូបករណ៍ Australia Awards Fellowship ទៅសិក្សានៅអូស្ត្រាលី ខណៈកាលពីពេលថ្មីៗនេះ លោក វ៉ាយ អេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានទទួលស្វាគមន៍ពួកគេ មកកាន់ស្ថានទូតអូស្ត្រាលី ដើម្បីអបអរសាទរ ក៏ដូចជាជូនពរពួកគាត់ឱ្យទទួលបានជោគជ័យក្នុងការសិក្សា។

បើតាមស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា
តាមរយៈការទទួលស្វាគមន៍និសិត្សមកកាន់ប្រទេសអូស្ត្រាលី កម្មវិធីអាហារូបករណ៍នេះជួយលើកកម្ពស់ការបណ្តុះបណ្តាល និងការចែករំលែកចំណេះដឹង ក៏ដូចជាឱកាសសម្រាប់និសិត្សក្នុងការបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកដែលនៅក្នុងវិស័យដូចគ្នា។

កម្មវិធីអាហារូបករណ៍នេះ នឹងផ្តល់ឱកាសសម្រាប់ក្រុមគ្រូពេទ្យភ្នែករបស់យើងក្នុងការបង្កើនជំនាញ និងទទួលបានការណែនាំដោយផ្ទាល់តាមរយៈការជួបប្រាស្រ័យទាក់ទងជាមួយផ្នែកសេវានិងឧស្សាហកម្មថែរក្សានិងព្យាបាលភ្នែកតាមមន្ទីរពេទ្យ និងគ្លីនិកឯកជននៅអូស្ត្រាលី។

កម្មវិធីអាហារូបករណ៍ Australia Awards Fellowships ជួយអង្គការអូស្ត្រាលីនានាជួបជាមួយអ្នកដឹកនាំ និងអ្នកជំនាញជាច្រើនរូបមកពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

សូមបញ្ជាក់ថា អូស្ត្រាលី ជាប្រទេសដែលគាំទ្រប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជាយូរអង្វែងណាស់មកហើយ រួមទាំងផ្នែកសុខភាពភ្នែកផងដែរ៕

អត្ថបទទាក់ទង