Close

ហេតុការណ៍ផ្ទះអាវុធនៃកងទ័ពជើងទឹកចិនលើនាវាដឹកទំនិញហ្វីលីពីនធ្វើឲ្យអ្នកវិភាគជាច្រើនចេញមកប្រតិកម្ម

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ហេតុការណ៍ផ្ទះអាវុធនៃកងទ័ពជើងទឹកចិនលើនាវាដឹកទំនិញហ្វីលីពីនធ្វើឲ្យអ្នកវិភាគជាច្រើនចេញមកប្រតិកម្ម ហេតុការណ៍ផ្ទះអាវុធនៃកងទ័ពជើងទឹកចិនលើនាវាដឹកទំនិញហ្វីលីពីនធ្វើឲ្យអ្នកវិភាគជាច្រើនចេញមកប្រតិកម្ម

បរទេស ៖ អ្នកអង្កេត និងវិភាគនយោបាយអន្តរជាតិជាច្រើនបាននាំគ្នាចេញមកប្រតិកម្មទៅនឹងហេតុការណ៍ផ្ទុះអាវុធដាក់គ្នាកាលពីចុងសប្តាហ៍កន្លងមករវាងកងកម្លាំងកងទ័ពជើងទឹកចិន និងហ្វីលីពីននៅលើដែនសមុទ្រចិនខាងត្បូងដោយពួកគេជឿជាក់ថាប្រជាជាតិអាស៊ីអាគ្នេយ៍មួយចំនួននឹងចេញមកសំដែងនូវការប្រឆាំងតវ៉ាជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំងប្រសិនបើភាពតានតឹងនេះនៅតែបន្តកើនឡើងនោះ។

ហេតុការណ៍កាលពីថ្ងៃទី៥ ខែសីហាដែលនាវានៃកងឆ្មាំសមុទ្រចិនជាច្រើនគ្រឿងបានចេញមកធ្វើការរារាំង និងបាញ់កាំភ្លើងទឹក (water cannons) ទៅលើនាវារបស់ហ្វីលីពីនមួយគ្រឿងដែលត្រូវបានគេជឿជាក់ថាជានាវាសម្រាប់ផ្ទុកទំនិញ និងដឹកជញ្ជូនដើម្បីផ្គត់ផ្គង់យោធាហ្វីលីពីនដែលកំពុងឈរជើងនៅតំបន់កោះថ្មប៉ប្រ៉កទឹក Second Thomas Shoal ស្ថិតនៅលើបណ្តុំកោះ Spratly Island។

ភ្លាមៗក្រោយការផ្ទុះអាវុធរ ដ្ឋាភិបាលទីក្រុងម៉ានីលបានកោះហៅអគ្គរដ្ឋទូតចិនមកធ្វើការសាកសួរព្រមទាំងបានហៅសកម្មភាពនេះថាជាភាពខុសច្បាប់ និងគ្រោះថ្នាក់មួយដែលបង្កឡើងដោយរដ្ឋាភិបាលក្រុងប៉េកាំងខណៈដែលអាមេរិកឯណោះក៏បានចេញមកប្រតិកម្មដែរថា នេះគឺជាទង្វើបែបគំរាមកំហែង និងបង្ករអស្ថិរភាពយ៉ាងខ្លាំងដល់សន្តិសុខក្នុងតំបន់។

លោក Collin Koh អ្នកវិភាគនយោបាយម្នាក់ដែលរៀននៅសាលា S Rajaratnam of International Studies (RSIS) ក្នុងប្រទេសសិង្ហបុរី បាននិយាយថា ប្រទេសជិតខាងរបស់ហ្វីលីពីនទាំងឡាយទំនងជាបានដឹង និងមើលឃើញនូវហេតុការណ៍កើតឡើងរួចមកហើយទាំងមិនសប្បាយចិត្ត ហើយថែមទាំងមានអារម្មណ៍ថាតានតឹងជាមិនខានចំពោះជម្លោះដែលតែងតែកើតឡើងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងម៉ានីល។

ដោយឡែក លោក Greg Poling នាយកកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបាននិយាយថាឧបទ្ទវហេតុនេះបង្ហាញឲ្យឃើញថាបច្ចុប្បន្នកំពុងមានការកើនឡើងនៃការបង្ខិតបង្ខំដោយប្រទេសចិន ហើយប្រាកដណាស់វា នឹងធ្វើឱ្យមនុស្សគ្រប់គ្នានៅក្នុងតំបន់មានការភ័យ និងព្រួយបារម្ភយ៉ាងខ្លាំង ។

ចំណែកឯលោក Thomas Daniel ដែលជាសាស្ត្រាចារ្យជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិម៉ាឡេស៊ី បានក៏បានចេញមកប្រតិកម្មដែរថា បណ្តារដ្ឋទាំងឡាយដែលកំពុងទាមទារការកាន់កាប់ដែនសមុទ្រចិនខាងត្បូងនឹងកាន់តែមានភាពព្រួយបារម្ភ ហើយដោយកត់សម្គាល់ថា ទាំងមូលដ្ឋានទ័ពជើងទឹករបស់ប្រទេសម៉ាឡេស៊ី និងវៀតណាម ក៏ដូចជាហ្វីលីពីន ពួកគេតែងតែពឹងផ្អែកលើដំណើរការផ្គត់ផ្គង់តាមនាវាបែបនេះដូចគ្នាដែរ។

ទោះបីជាយ៉ាងណាក្តី ហេតុការណ៍ប៉ះទង្គិចគ្នារវាងចិន និងហ្វីលីពីនបែបនេះគឺមិនមែនជាលើកទី១នោះទេដោយសារតែកាលពីខែកុម្ភៈកន្លងមក នាវានៃកងឆ្មាំឆ្នេរសមុទ្រចិនបានធ្វើការបាញ់អាវុធឡាស៊ែរទៅកាន់នាវាហ្វីលីពីន ដែលកំពុងបំពេញបេសកកម្មផ្គត់ផ្គង់កងទ័ពជើងទឹកដូចគ្នានេះ។

ដោយឡែក ឧបទ្ទវហេតុកាលពីចុងសប្តាហ៍មុន វាក៏ជាហេតុការណ៍លើកទី២ចាប់តាំងពីឆ្នាំ២០២១ ដែលគ្រានោះឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិនបានប្រើប្រាស់កាណុងបាញ់ទឹកដូចគ្នានេះដើម្បីប្រឆាំងនឹងបេសកកម្មផ្គត់ផ្គង់របស់ហ្វីលីពីនទៅកាន់ទីតាំងឈរជើងរបស់កងទ័ពហ្វីលីពីន Second Thomas Shoal ៕

អត្ថបទទាក់ទង