Close

ចំណេះដឹងសុខភាព : ការដាំដំណាំ ឬធ្វើចំការ អាចកាត់បន្ថយជំងឺមហារីក និងមានផលល្អដល់សុខភាព

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ សង្គម
ចំណេះដឹងសុខភាព : ការដាំដំណាំ ឬធ្វើចំការ អាចកាត់បន្ថយជំងឺមហារីក និងមានផលល្អដល់សុខភាព ចំណេះដឹងសុខភាព : ការដាំដំណាំ ឬធ្វើចំការ អាចកាត់បន្ថយជំងឺមហារីក និងមានផលល្អដល់សុខភាព

យោងការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយបាន​បង្ហាញថា ការធ្វើ​ចំការ​ ឬសកម្មភាពដាំដំណាំផ្សេងៗនៅជុំវិញផ្ទះ អាច​កែលំអ​បញ្ហាសុខភាព​រាងកាយ និង​ផ្លូវចិត្ត ហើយថែមទាំងអាចជួយ​កាត់បន្ថយ​ហានិភ័យ​កើត​ជំងឺមហារីកទៀតផង។

លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ខាងលើនេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី Lancet Planetary Health នៅសហរដ្ឋអាមេរិកកាលពី​ពេលកន្លងទៅ និងត្រូវបានចម្លងផ្សព្វផ្សាយយ៉ាងទូលាយនៅក្នុស្រុក។ នេះ​គឺជា​កការសិក្សសស្រាវដោយមានការ​គ្រប់គ្រង​ត្រឹមត្រូវ និង​បង្ហាញថា អ្នកធ្វើ​ចំការ​ ឬដាំដំណាំសម្រាប់បរិភោគ​ចំពោះអាហារ​ដែលមាន​ជាតិ​សរសៃ​ច្រើន និង​ការបញ្ចេញ​កម្លាំង​ច្រើន មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​កើត​ជំងឺមហារីក និង​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​មុខ​ទៀត។ នេះ​បើតាម​សាស្ត្រាចារ្យ Jill Litt មកពី​សាកលវិទ្យាល័យ Colorado Boulder ដែលជា​ប្រធាន​ក្រុម​សិក្សា​ស្រាវជ្រាវ​ខាងលើ។
លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​ត្រូវបានធ្វើ​ឡើងលើ​អ្នកស្ម័គ្រចិត្ត ២៩១ នាក់ ដែល​ចែកជា​ពីរ​ក្រុម រួមមាន ក្រុម​ធ្វើ​ចំការ និង​ក្រុម​មិន​ធ្វើ​ចំការ។

ក្រោយ​មួយរយៈ​ពេល អ្នកស្ម័គ្រចិត្ត​ទាំង ២៩១ នាក់ ត្រូវបាន​សួរនាំ​អំពី​របប​អាហារ សុខភាព​ផ្លូវចិត្ត និង​វាស់​ស្ទង់​ទំហំ​​នានា​របស់​រាងកាយ និង​ពាក់​ម៉ាស៊ីន​តាមដាន​សកម្មភាព។ ជា
លទ្ធផល​បង្ហាញថា សារជាតិ​សរសៃ​ជា​មធ្យម​នៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​ក្រុម​អ្នកធ្វើ​ចំការ​ខ្ពស់ជាង ១.៤ក្រាម (៧%) ធៀប​នឹង​ក្រុម​មិន​ធ្វើ​ចំការ។ ក្រុម​អ្នកជំនាញ​ឱ្យដឹងថា ជាតិ​សរសៃ​មាន​ឥទ្ធិពល​ទៅលើ​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ របៀប​ដែល​មនុស្ស​រំលាយ​អាហារ សុខភាព​របស់​បាក់តេរី​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ កម្រិត​នៃ​ភាព «រសើប» នឹង​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺមហារីក​មួយចំនួន។

បរិមាណ​នៃ​ជាតិ​សរសៃ​ដែល​សមស្រប​សម្រាប់​មនុស្ស​ម្នាក់​​គឺ​ពី ២៥ ទៅ ៣៨ក្រាម​ ជា​រៀងរាល់ថ្ងៃ។ ប៉ុន្តែ មនុស្សពេញវ័យ​នៅ​ទីក្រុង តែង​តែ​បរិភោគ​តិចជាង ១៦ ក្រាម។ «បន្ថែម​ជាតិ​សរសៃ ១ ក្រាម អាច​ជះឥទ្ធិពល​វិជ្ជមាន​ដល់​សុខភាព» ។ នេះ​បើតាម James Hebert សហប្រធាន​នៃ​ក្រុម​ស្រាវជ្រាវ​ខាងលើ និង​ជា​ប្រធាន​កម្មវិធី​គ្រប់គ្រង និង​ទប់ស្កាត់​ជំងឺមហារីក​របស់​សាកលវិទ្យាល័យ Carolina ខាងត្បូង។

ក្រុម​អ្នកធ្វើ​ចំការ​ក្នុង​ការសិក្សា​នេះ បញ្ចេញ​កម្លាំង​យូរ​ជាង ៤២ នាទី ធៀប​នឹង​ក្រុម​មួយទៀត។ ស្ថាប័ន​សុខាភិបាល​ណែ​នាំឱ្យ​ហាត់ប្រាណ​ឱ្យបាន​យ៉ាងតិច ១៥០ នាទី​ជា​រៀងរាល់​សប្ដាហ៍។

ក្រុម​អ្នកស្ម័គ្រចិត្ត​ក៏បាន​ឱ្យដឹងថា ការធ្វើ​ចំការ​ក៏​ជួយ​កាត់បន្ថយ​បញ្ហា​ថប់​អារម្មណ៍ និង​ភាព​តានតឹង​ក្នុង​ចិត្តផងដែរ​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា សូម្បីតែ​អ្នក​ទើបតែ​ចាប់​ផ្ដើមធ្វើ​ចំការ​ក៏​អាច​ទទួលបាន​ផលប្រយោជន៍​ច្រើន​ផ្នែក​សុខភាព​ស្ទើរមិនគួរឲ្យជឿផងដែរ៕

អត្ថបទទាក់ទង