មន្ត្រីអប់រំ៖ ការផលិត និងប្រើប្រាស់រ៉ូបូត ជាគន្លឹះសំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ
សៀមរាប៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានលើកឡើងថា ការផលិត ឬការប្រើប្រាស់រ៉ូបូតក្នុងបរិបទនៃការអភិវឌ្ឍសាលារៀន គឺមានអត្ថន័យសំខាន់ណាស់ ដោយផ្ដោតលើការធ្វើទំនើបកម្មប្រព័ន្ធអប់រំ និងការបណ្ដុះបណ្ដាលសិស្សានុសិស្សសម្រាប់យុគសម័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។