ក្រសួងពីរណែនាំឱ្យ បញ្ឈប់ការផ្សព្វផ្សាយនិងចែករំលែកមាតិកាលើបណ្តាញសង្គម ដែលមានប្រភពពីប្រទេសថៃ
ភ្នំពេញ៖ ក្នុងស្ថានការណ៍ដែលកំពុងបង្កឡើងដោយប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងព័ត៌មាន ណែនាំឱ្យ បញ្ឈប់ការផ្សព្វផ្សាយនិងចែករំលែកមាតិកាលើបណ្តាញសង្គម ដែលមានប្រភពពីប្រទេសថៃ ឬមិនមានប្រភពច្បាស់លាស់ ព្រោះវាជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយមាតិការបស់ថៃដោយមិនដឹងខ្លួន។