Close

ឈ្វេងយល់ពីសមិទ្ធផលស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ សង្គម
ឈ្វេងយល់ពីសមិទ្ធផលស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈ្វេងយល់ពីសមិទ្ធផលស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

សមិទ្ធផលនេះ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារ និងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity)។

បច្ចុប្បន្ននេះ កម្ពុជាកំពុងបន្តសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិ ស្ទឹងបត់-បាណងអៀន និងខ្សែផ្លូវតភ្ជាប់ ទៅកាន់ផ្លូវជាតិលេខ៥ និងសម្រេចវឌ្ឍនភាពការងារបានជាង ៨៥% ហើយ។

គួរបញ្ជាក់ថា គម្រោងស្ពានមិត្តភាពកម្ពុជា-ថៃនៅតំបន់ច្រកព្រំដែននេះ ត្រូវបានសាងសង់ឡើងតាមផែនកាមេដូចខាងក្រោម ៖

– ប្រវែងស្ពានសរុប៖ ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា ២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ)
– ទទឹងស្ពាន៖ ១៧ម៉ែត្រ

– ចំណុចចាប់ផ្ដើម៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
– ចំណុចបញ្ចប់៖ ច្រកព្រំដែន ប៉ោយប៉ែត-ថៃ

– ថ្ងៃបើកការដ្ឋានសាងសង់៖ ២០/មីនា/២០១៧
– បញ្ចប់ការសាងសង់៖ ១៥/មករា/២០១៩

– រយៈពេលសាងសង់៖ ២១ខែ
– ទំហំទឹកប្រាក់គម្រោង៖ ប្រមាណ ៦៧០លានបាត (ស្មើនឹងប្រមាណជាង ១៩លានដុល្លារអាមេរិក)

– សាងសង់ដោយ៖ កងវិស្វកម្ម នៃកងទ័ពភូមិន្ទ ព្រះរាជាណាចក្រថៃ
– ត្រួតពិនិត្យដោយ៖ នាយកដ្ឋានហាយវ៉េ (DOH) របស់ក្រសួងដឹកជញ្ជូនថៃ។

អត្ថបទទាក់ទង