មនុស្ស ៦ នាក់បានស្លាប់ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រនៅប្រទេសនេប៉ាល់
នេប៉ាល់ ៖ លោក Teknath Sitoula អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Tribhuvan នៅក្នុងទីក្រុង Kathmandu បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស ៦ នាក់បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅប្រទេសនេប៉ាល់។
លោក Teknath Sitoula បានប្រាប់សារព័ត៌មាន CNN ថា ឧទ្ធម្ភាគចក្រ របស់ក្រុមហ៊ុនអាកាសចរណ៍ Manang Air បានដឹកអ្នកដំណើរម៉ិកស៊ិក ៥នាក់ និងអ្នកបើកយន្តហោះជនជាតិនេប៉ាល់ម្នាក់។
ដោយឡែកតាមសេចក្តីរាយការណ៍របស់ សារព័ត៌មាន Reuters ban ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Manang Air ជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកភ្ញៀវទេសចរដែលចង់មើលទិដ្ឋភាពនៃកំពូលភ្នំនៃប្រទេសនេប៉ាល់ រួមទាំងភ្នំ Everest ដែលជាភ្នំខ្ពស់ជាងគេលើពិភពលោកផងដែរ។
ឧទ្ធម្ភាគចក្របានចេញដំណើរពីស្រុក Solukhumbu ដែលជាទីតាំងភ្នំ Everest នៅវេលាម៉ោង ១០:០៥ នាទីព្រឹក ម៉ោងក្នុងស្រុក (១២:២០ am. ET) កាលពីថ្ងៃអង្គារ ដោយឆ្ពោះទៅកាន់រដ្ឋធានី Kathmandu ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសនេប៉ាល់។ ឧទ្ធម្ភាគចក្រនេះបានបាត់ការទាក់ទងនៅម៉ោង មក០:១៣ ព្រឹក ហើយក្រោយមកត្រូវបានគេរកឃើញថាបានធ្លាក់នៅក្នុងតំបន់បទ Likhupikeរបស់ស្រុក Solukhumbu ។
អាជ្ញាធរនេះបានបន្ថែមថា អ្នកស្រុក និងប៉ូលិសដែលបានទៅដល់កន្លែងធ្លាក់យន្តហោះបានរកឃើញសាកសពមនុស្សទាំង៦នាក់នោះនៅលើយន្តហោះ។ទោះជាយ៉ាងណា មូលហេតុនៃការធ្លាក់យន្តហោះនេះមិនទាន់កំណត់បាននៅឡើយទេ។
យ៉ាងណា តាមការព្យាករបឋម ការធ្លាក់ឧទ្ធម្ភាគចក្រនេះ អាចបណ្តាលមកពីអាកាសធាតុមិនល្អ៕