Close

សម្តេចតេជោ ហ៊ុន​ សែន ប្រកាសព្រមានចាត់វិធានការច្បាប់ លេីរាល់សម្តីប៉ះពាល់ដល់កិត្តិយសបក្សប្រជាជនកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន​ សែន  ប្រកាសព្រមានចាត់វិធានការច្បាប់ លេីរាល់សម្តីប៉ះពាល់ដល់កិត្តិយសបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន​ សែន ប្រកាសព្រមានចាត់វិធានការច្បាប់ លេីរាល់សម្តីប៉ះពាល់ដល់កិត្តិយសបក្សប្រជាជនកម្ពុជា

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករាឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យប្រមាណ ១,២០០ នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំចាត់ទុកគ្រប់រឿងរបស់អ្នកនយោបាយ សុទ្ធតែជារឿងនយោបាយទាំងអស់។ សម្ដេចបានថ្លែងទៀតថា ចាប់ពីពេលនេះទៅនឹងមិនអត់ឱនដល់អ្នកប្រមាថមេីលងាយបក្សប្រជាជនកម្ពុជានោះឡេីយ ហេីយគណបក្សប្រជាជននឹងប្រេីប្រាស់វិធានការតាមផ្លូវច្បាប់ ដេីម្បីការពាភាពស្អាតស្អំ៕

អត្ថបទទាក់ទង