Close

អ្នកកែច្នៃផលនេសាទកាន់តែច្រើនឡើងផ្លាស់ប្តូរពីវិធីសាស្ត្រហាលសម្ងួតត្រីបែបប្រពៃណីមកប្រើប្រាស់វិធីសាស្ត្រទំនើប

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ សង្គម
អ្នកកែច្នៃផលនេសាទកាន់តែច្រើនឡើងផ្លាស់ប្តូរពីវិធីសាស្ត្រហាលសម្ងួតត្រីបែបប្រពៃណីមកប្រើប្រាស់វិធីសាស្ត្រទំនើប អ្នកកែច្នៃផលនេសាទកាន់តែច្រើនឡើងផ្លាស់ប្តូរពីវិធីសាស្ត្រហាលសម្ងួតត្រីបែបប្រពៃណីមកប្រើប្រាស់វិធីសាស្ត្រទំនើប

ភ្នំពេញ៖ ដោយមានការគាំទ្រពីសហភាពអឺរ៉ុប (EU) និងអង្គការ UNIDO រដ្ឋបាលជលផល (FiA) អ្នកកែច្នៃផលនេសាទកាន់តែច្រើនឡើង បានផ្លាស់ប្តូរពីវិធីសាស្ត្រហាលសម្ងួតត្រីបែបប្រពៃណីមកប្រើប្រាស់វិធីសាស្ត្រទំនើបក្នុងការហាលសម្ងួតត្រី ដោយប្រើប្រាស់បច្ចេកវិទ្យាសូឡាដែលមានឈ្មោះថា “ទូសម្ងួតពន្លឺព្រះអាទិត្យ”។ នេះ បើតាម អអ្គការ UNIDO Cambodia នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៣ ។

អង្គការ UNIDO  បញ្ជាក់ថា ការហាលសម្ងួតត្រីក្នុងទូសម្ងួតពន្លឺព្រះអាទិត្យនេះ មានសុវត្ថិភាពខ្ពស់ និងឆាប់ស្ងួតជាងការហាលសម្ងួតតាមបែបប្រពៃណី ហើយធ្វើឱ្យត្រីងៀតនៅមានរសជាតិកាន់តែឆ្ងាញ់ពិសាផងដែរ។

បើតាមអង្គការនេះ សហភាពអឺរ៉ុប (EU) និងអង្គការ UNIDO រដ្ឋបាលជលផល (FiA) បាននិងកំពុងជួយដល់អ្នកកែច្នៃផលនេសាទក្នុងការផ្លាស់ប្តូរពីការហាលសម្ងួតត្រីបែបប្រពៃណីមកប្រើប្រាស់ទូសម្ងួតពន្លឺព្រះអាទិត្យជូនដល់ អ្នកកែច្នៃជលផលនេសាទ នៅតាមដងទន្លេមេគង្គ របស់កម្ពុជា ។

មកទល់ពេលនេះមានសហគ្រាសកែច្នៃផលផលិតផលជលផលចំនួន ១០ បានទទួលយកនិងប្រើប្រាស់បច្ចេកវិទ្យានេះក្រោមជំនួយបច្ចេកទេសនិងការគាំទ្រជាសម្ភារបរិក្ខារពីស្ថាប័នខាងលើ។ សា្ថប័នខាងលើនេះដែរ ក៏នឹងបន្តគាំទ្រទៅដល់សហគ្រាសកែច្នៃផល ផលិតផលជលផលផ្សេងទៀតផងដែរ៕

អត្ថបទទាក់ទង