Close

ប្រធានអង្គការណាតូលើកយកករណីផ្ទៃក្នុងរុស្សី មកព្រមានការយល់ឃើញរបស់សមាជិកណាតូ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ប្រធានអង្គការណាតូលើកយកករណីផ្ទៃក្នុងរុស្សី មកព្រមានការយល់ឃើញរបស់សមាជិកណាតូ ប្រធានអង្គការណាតូលើកយកករណីផ្ទៃក្នុងរុស្សី មកព្រមានការយល់ឃើញរបស់សមាជិកណាតូ

បរទេស៖ព្រឹត្តិការណ៍បះបោរដោយយោធារបស់ក្រុមទាហានស៊ីឈ្នួលរុស្សី Wagner ជាមួយនឹងរដ្ឋាភិបាលរុស្សីគ្នាឯង ថ្វីត្បិតតែមិនទទួលបានជោគជ័យ ប៉ុន្តែវាបានក្លាយទៅជាការមើលឃើញផ្សេងគ្នាពីសំណាក់សមាជិកអង្គការណាតូ ដោយក្នុងនោះភាគច្រើនគិតថា វាគឺជាភាពកំសោយនៃការដឹកនាំរបស់លោក Putin និងរដ្ឋាភិបាលក្រុងមូស្គូ។

ទោះបីជាយ៉ាងណាក្តី កាលពីថ្ងៃអង្គារម្សិលមិញនេះ ប្រធានអង្គការណាតូ លោកអគ្គលេខាធិកា Jens Stoltenberg បានលើកឡើងថា សមាជិកអង្គការណាតូទាំងអស់មិនត្រូវមាក់ងាយស្ថានភាពនៅរុស្សីនោះទេ ជាពិសេសហេតុការណ៍បះបោរដោយយោធាដែលបានកើតឡើងមិនដល់មួយថ្ងៃផង ហើយក៏ត្រូវបានបង្ក្រាបបានជោគជ័យទៅវិញនោះ។

លោកបានពោលបែបនេះថា៖ពួកយើងបានមើលឃើញស្ថានភាពជាក់ស្តែងនៅក្នុងប្រទេសរុស្សី កាលពីប៉ុន្មានថ្ងៃចុងក្រោយនេះ។ វាគឺជាបញ្ហាផ្ទៃក្នុងរបស់រុស្សីសុទ្ធសាធ ដែលវាបានបញ្ជាក់យ៉ាងច្បាស់អំពីភាពតានតឹងនៅក្នុងប្រទេសនេះ។

ទោះបីជាយ៉ាងណាក្តីលោក Stoltenberg បានព្រមានខ្លាំងៗដែរថា សមាជិកអង្គការណាតូគួរគិតទៅដល់មួយផ្នែកទៀត ហើយមិនត្រូវប៉ាន់ស្មានខុសទៅលើស្ថានភាព និងសមត្ថភាពរបស់រុស្សីដាច់ខាត ហើយចាំបាច់បន្តធ្វើការគាំទ្រជំនួយដោយយោធាបន្ថែមទៀតសម្រាប់ប្រទេសអ៊ុយក្រែន និងបញ្ជាក់អំពីជំហប្តេជ្ញាចិត្តរបស់យើងឲ្យបានច្បាស់ម្តងទៀតនៅក្នុងកិច្ចប្រជុំកំពូល ដែលនឹងធ្វើឡើងក្នុងប្រទេសលីទុយនេស៊ី នៅខែក្រោយ។

លោក Stoltenberg បានពន្យល់បន្ថែមទៅកាន់ក្រុមអ្នកកាសែតយោធារបស់អ៊ុយក្រែនកំពុងប្រតិបត្តិការគួរឲ្យកត់សំគាល់នៅក្នុងបេសកកម្មវាយបកទៅលើរុស្សីវិញ ហើយទឹកដីរបស់អ៊ុយក្រែន កាន់តែច្រើនឡើងត្រូវបានត្រឡប់បានមកគ្រប់គ្រងវិញហើយ។ ម្យ៉ាងវិញទៀតដរាបណាពួកគេមានកម្លាំងខ្លាំងនៅក្នុងសមរភូមិនោះអំណាចនៃការចរចា នឹងមានការកើនឡើងដូចគ្នានៅលើតុចរចា។

ទោះបីជាយ៉ាងណាក្តី ក្នុងអំឡុងពេលនេះ កងកម្លាំងយោធារបស់អ៊ុយក្រែននៅសមរភូមិជួរមុខក្នុងតំបន់ Donbass និង Zaporozhye នោះគឺបានទទួលរងបរាជ័យសាជាថ្មី និងបន្តបន្ទាប់ ដោយមិនអាចខិតចូលទៅដល់បន្ទាត់ការពាររបស់រុស្សីបាននៅឡើយ ហើយយោធាអ៊ុយក្រែន បានបាត់បង់ជិវិត និងអាវុធជាច្រើន ដែលរួមមានទាំងរថក្រោះរបស់លោកខាងលិច ព្រមទាំងសំភារៈយោធាដែលបានឧបត្ថម្ភដោយអាមេរិកជាច្រើនផ្សេងទៀត៕

អត្ថបទទាក់ទង