គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិអេកូទេសចរណ៍កោះរ៉ុងតម្លៃ 300 លានដុល្លារត្រូវបានចុះហត្ថលេខា
ភ្នំពេញ ៖ រដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ កោះរ៉ុង ឌីវេលប់មេន ខមភេនី បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ (Acceptance of Master Plan) នៅគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិអេកូទេសចរណ៍កោះរ៉ុង នៅតំបន់អភិវឌ្ឍន៍ កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នា នៅថ្ងៃទី 18 ខែមករា នេះ ឱ្យដឹងថា ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅសណ្ឋាគារ Cambodiana Hotel រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអ្នកឧកញ៉ា គិត ម៉េង ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។
យោងតាមកិច្ចព្រមព្រៀង គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ C) នៅលើ តំបន់អភិវឌ្ឍន៍កោះរ៉ុងនេះត្រូវចំណាយថវិកាប្រមាណ 300លាន ដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ការ សាងសង់ក្នុងរយៈពេល 5ឆ្នាំ។
សូមរំលឹកថា កាលពីថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2008 ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ខូអ៊ិលធីឌី បានចុះហត្ថលេខាជួល កោះរ៉ុង ជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគឺតំណាងឲ្យវាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជាតំបន់ អភិវឌ្ឍន៍ពាណិជ្ជកម្ម របស់រមណីយដ្ឋានទេសចរធម្មជាតិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានផងដែរ៕