Close

កប៉ាល់ដឹកភ្ញៀវទេសចរជាង ២០០ នាក់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
កប៉ាល់ដឹកភ្ញៀវទេសចរជាង ២០០ នាក់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កប៉ាល់ដឹកភ្ញៀវទេសចរជាង ២០០ នាក់ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ

ព្រះសីហនុ៖ កប៉ាល់ទេសចរណ៍ធុនយក្សឈ្មោះ OCEAN ODYSSEY មួយគ្រឿងទៀតបាននាំភ្ញៀវទេសចជាង ២០០ នាក់ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅវេលាម៉ោង ៦ ព្រឹក ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣។

សូមជម្រាបថា នេះជាកប៉ាល់ទេសចរណ៍បរទេសលើកទី៤ហើយ ដែលបាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចូលចតនៅក្នុងខែមករាដើម ឆ្នាំ២០២៣ នៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ។

កប៉ាល់ OCEAN ODYSSEY មានប្រវែងបណ្តោយ ១០៤.៤០ ម៉ែត្រ ទទឹង ១៨.៤០ ម៉ែត្រ ជំរៅ ៥ ម៉ែត្រ ចេញដំណេីរមកពីប្រទេសវៀតណាមបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

តាមគម្រោងកប៉ាល់នេះនឹងចូលសំចតរយៈពេល២ថ្ងៃដើម្បីឲ្យក្រុមភ្ញៀវទេសចរដែលភាគច្រើនជាមនុស្សមានវ័យចំណាស់ ដើរទស្សនៈកិច្ចនៅតាមតំបន់រមណីយដ្ឋានសំខាន់ៗ ក្នុងក្រុងព្រះសីហនុក៏ដូចជាតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅក្រុងព្រះសីហនុនិងនៅតំបន់ទេសចរណ៌សៀមរាបអង្គរនិងក្រុងភ្នំពេញផងដែរ។

តាមការគ្រោងទុកកប៉ាល់នេះនឹងធ្វើដំណើរចាកចេញទៅកាន់ប្រទេសប្រទេសថៃនៅម៉ោង ១៨.០០នាទី នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣៕

អត្ថបទទាក់ទង