Close

សំបុកសត្វត្រដក់តូចចំនួន ១៧ សំបុកត្រូវបានកត់ត្រា និងតាមដាននៅដែនជម្រកសត្វព្រៃ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ សង្គម
សំបុកសត្វត្រដក់តូចចំនួន ១៧ សំបុកត្រូវបានកត់ត្រា និងតាមដាននៅដែនជម្រកសត្វព្រៃ សំបុកសត្វត្រដក់តូចចំនួន ១៧ សំបុកត្រូវបានកត់ត្រា និងតាមដាននៅដែនជម្រកសត្វព្រៃ

ភ្នំពេញ ៖ មន្ត្រីអភិរក្សអង្គការ Nature Life បានឱ្យដឹងកាលពីថ្ងៃពុធកន្លងមកនេះថា រដូវកាលពងកូនរបស់សត្វត្រដក់តូចក្នុងឆ្នាំ២០២២ត្រូវបានបញ្ចប់ ក្រុមការងារនៅដែនជម្រកសត្វព្រៃលំផាត់បានកត់ត្រា និងតាមដានសំបុកសត្វត្រដក់តូចបានចំនួន ១៧ សំបុក។

ក្នុងនោះ ១៦ សំបុកទទួលបានជោគជ័យដោយមានកូនចំនួន ២៧ ក្បាល។ ១សំបុកទទួលបរាជ័យដោយមិនដឹងមូលហេតុ។ ត្រដក់តូចកសាងសំបុកជាបណ្តុំ ឬបន្ទាយ ត្រូវបានកត់សំគាល់ថា បន្ទាយពងកូនសត្វនេះនៅដែនជម្រកសត្វព្រៃលំផាត់ដែលធំជាងគេមានដល់ ៦ សំបុក។

លទ្ធផលនៃការអង្កេតតាមដាននេះបង្ហាញថា ដែនជម្រកសត្វព្រៃ គឺជាទីជម្រកដ៏សំខាន់មួយដែលផ្តល់ការរស់រានរបស់សត្វត្រដក់តូច ដែលកំពុងរងគ្រោះជាលក្ខណសកលនេះ។

សូមជំរាបជូនថាក្រោមការគាំទ្រពីអង្គការជីវិតសត្វស្លាបអន្តរជាតិនិង USAID Morodok Baitang-មរតកបៃតង ដែនជម្រកសត្វព្រៃលំផាត់គឺជាទីតាំងដែលអង្គការជីវិតធម្មជាតិនៅកម្ពុជានិងក្រសួងបរិស្ថានកំពុងដំណើរការអនុវត្តគម្រោងឥណទានកាបូនក្នុងគោលបំណងការពារព្រៃឈើ សត្វព្រៃនិងជីវ:ចម្រុះព្រមទាំងលើកកំពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន៕

អត្ថបទទាក់ទង