Close

គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាមតម្លៃ ២២ លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ហើយ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាមតម្លៃ ២២ លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ហើយ គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាមតម្លៃ ២២ លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ហើយ

កំពង់ចាម ៖ អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ដែលមានតម្លៃប្រមាណ ២២ លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ហើយ។

ការបើកការដ្ឋានសាងសង់អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម ត្រូវបានឡើង ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីចុងសប្តាហ៍កន្លងទៅនេះ និងចូលរួមពីលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ហេដ្ឋារចនាសម្ព័ន្ធនៃអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដែលបើកការដ្ឋាននាឱកាសនេះរួមមាន៖ ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះ និងអគារការិយាល័យផ្សេងៗចំនួន ៣ ៩៦៥កន្លែង ប្រព័ន្ធបណ្តាញទុយោប្រមូលមេ និងរងប្រវែង ៥១គីឡូម៉ែត ស្ថានីយបូមមេ និងរងចំនួន ៣កន្លែង ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន១កន្លែងមានសមត្ថភាពផ្ទុកទឹកកខ្វក់ចំនួន ៥ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងប្រព័ន្ធលូរំដោះទឹកភ្លៀង រួមមាន៖ លូបង្ហូររៀបថ្មរាងអក្សរ V ប្រវែង ២ ៩២៩ម៉ែត្រ លូបេតុងប្រអប់ប្រវែង ៩០៣ម៉ែត្រ លូបេតុងបូលប្រវែង ២៤៤ម៉ែត្រ លូបេតុងរាងអក្សរ U ប្រវែង ៨៩,៩ម៉ែត្រ កន្លែងបង្ហូរចេញចំនួន ១កន្លែង និងស្ថានីយបូមចំនួន១កន្លែង។

ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងទស្សនវិស័យវែងឆ្ងាយនៃរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ បានលើកកម្ពស់វិស័យអនាម័យ និងធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមាលើការវិនិយោគអនាម័យនៅក្នុងទីក្រុង។ វិស័យទឹកកខ្វក់ត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកជាអាទិភាពខ្ពស់ ដូចដែលបានរៀបរាប់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ជាពិសេសក្នុងចតុកោណទី៤ (ការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាព) មុំទី៣ (ពង្រឹងផែនការ និងការគ្រប់គ្រងទីក្រុង) ចំណុចទី៣ (រៀបចំផែនការមេហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទីក្រុង ដើម្បីគាំទ្រដល់ការអភិវឌ្ឍផ្លូវថ្នល់ ផ្លូវដែក និងផ្លូវទឹក ព្រមទាំងបណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ជាពិសេសប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់)។

default

គម្រោងនេះ ទទួលបានកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួងសាធារណការ និងដឹកជញ្ជូនដែលជាអង្គភាពគ្រប់គ្រងគម្រោង បានចាប់ផ្តើមអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះឡើងមានទីតាំងស្ថិតក្នុងក្រុងកំពង់ចាម ដោយមានការសហការត្រួតពិនិត្យបច្ចេកទេសពីក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុនSCE និងក្រុមហ៊ុនTancons (Cambodia) Co., Ltd. និងម៉ៅការសាងសង់ដោយក្រុម Beijing Urban Construction Group Co., Ltd (BUCG) ក្នុងគម្រោងថវិកាសាងសង់ប្រមាណ ២២ លានដុល្លារអាមេរិក ដែលចាប់ផ្តើមការងារសាងសង់នៅខែធ្នូ ឆ្នាំ២០២២ និងគ្រោងនឹងបញ្ចប់ការងារសាងសង់នៅខែធ្នូ ឆ្នាំ២០២៥៕

default

អត្ថបទទាក់ទង