Close

សត្វទន្សោងត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណ ១៥០០ ក្បាលនៅទូទាំងប្រទេសកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ សង្គម
សត្វទន្សោងត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណ ១៥០០ ក្បាលនៅទូទាំងប្រទេសកម្ពុជា សត្វទន្សោងត្រូវបានប៉ាន់ស្មានថាមានចំនួនប្រមាណ ១៥០០ ក្បាលនៅទូទាំងប្រទេសកម្ពុជា

ភ្នំពេញ ៖ ទោះបីជា ចំនួនសត្វទន្សោងនៅកម្ពុជាត្រូវបានរាយការណ៍ថាមានការធ្លាក់ចុះ ប៉ុន្តែចំនួនរបាយសត្វន្សោងនៅកម្ពុជានៅតែមានចំនួនច្រើនជាងគេនៅលើពិភពលោកដដែល ហើយសត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្នត្រូវបានប៉ាន់ស្មានថាមានប្រមាណ ១៥០០ ក្បាល។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន។

តាមការសិក្សា ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង។ សត្វទន្សោង ត្រូវបានគេកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។

សត្វទន្សោង គេឃើញវារស់នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែងមានដូចជា តំបន់ភូមិភាគឦសាន និរតី និងភាគខាងជើង នៃប្រទេសកម្ពុជា។ វាមានផងដែរ នៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ។

សត្វទន្សោងចូលចិត្តរស់នៅតំបន់ព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោតជាដើម និងចូលចិត្តរកស៊ីនៅតាមមាត់អូរ។ វាមិនសូវរស់នៅតំបន់មានទីជម្រាលប៉ុន្មាននោះទេ។ វាចូលចិត្តរស់នៅជាហ្វូងៗ ឬនៅជាមួយគោព្រៃ ប្រើស ខ្ទីងជាដើម។

ពួកវាចេញរកស៊ីនៅពេលព្រលឹម និងពេលព្រលប់។ ជាធម្មតា ទន្សោងមេចាស់ជាងគេ តែងតែជាអ្នកដឹកនាំហ្វូង។ ទន្សោងបន្តពូជ នៅខែឧសភាដល់មិថុនា និងអាចបង្កើតកូនបាន ១ទៅ២ក្បាល បន្ទាប់ពី ពពោះ រយៈពេល ១០ខែ ហើយមេអាចដោយឈ្មោលម្ដងទៀត ក្រោយពេលកើតកូនបាន២ខែ៕



អត្ថបទទាក់ទង