ឧត្តមសេនីយ៍ឯក ស ថេត ជួបពិភាក្សាការងារ ជាមួយទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីបង្កើនពង្រឹងកិច្ចសហប្រតិបត្តិការ
នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតិឲ្យលោក លី ស៊ាងមុីង ( Mr. LI XIANG MING ) ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូ ដេីម្បីចូលសម្តែងការគួរសម ជួបសំណេះសំណាល និងពិភាក្សាការងារ ក្នុងកិច្ចសហការប្រតិបត្តិការរវាងស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាកិច្ចសហការប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋានសន្តិសុខសាធារណ: នគរបាលទីក្រុងប៉េកាំង ផងដែរ ។កិច្ចពិភាក្សា និងការជួបសំណេះសំណាលនេះ បញ្ចប់ដោយភាពរីករាយ និងស្និតស្នាល ។