Close

អាមេរិកសម្រេចបញ្ជូនកញ្ចប់ជំនួយយោធាថ្មីទំហំ ៣២៥លានដុល្លារទៀតឲ្យអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាមេរិកសម្រេចបញ្ជូនកញ្ចប់ជំនួយយោធាថ្មីទំហំ ៣២៥លានដុល្លារទៀតឲ្យអ៊ុយក្រែន អាមេរិកសម្រេចបញ្ជូនកញ្ចប់ជំនួយយោធាថ្មីទំហំ ៣២៥លានដុល្លារទៀតឲ្យអ៊ុយក្រែន

បរទេស ៖ មន្ទីរប៉ង់តាហ្គោនបានប្រកាសថានឹងធ្វើការបញ្ជូនជំនួយយោធាថ្មីដែលមានទំហំរហូតទៅដល់៣២៥លានដុល្លារទៅឲ្យប្រទេសអ៊ុយក្រែនដែលក្នុងនោះមានរួមទាំងរ៉ូក្កែតគ្រប់ប្រភេទមីស៊ីល និងអាវុធផ្សេងទៀត ដើម្បីបង្កើនកម្លាំងវាយលុយប្រឆាំងនឹងប្រទេសរុស្ស៊ី។

យោងតាមការចេញផ្សាយរបស់ Defense News បានបញ្ជាក់ឲ្យដឹងថា ប្រភេទអាវុធនីមួយៗដែលមានដូចជាមីស៊ីលមានសមត្ថភាពខ្លាំងក្នុងការការពារដែនអាកាស NASAM និងប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែត HIMARS និងក៏ដូចជាមីស៊ីល Javelin missiles ព្រមទាំងរថយន្តយោធាប្រភេទ Bradley និង strykerផងដែរ។

កញ្ចប់ជំនួយយោធាថ្មីនេះបានធ្វើឡើងនៅក្នុងពេលដែលអ៊ុយក្រែនបានចាប់ផ្តើមបើកប្រតិបត្តិការទ្រង់ទ្រាយធំជាងលើកដំបូងចូលទៅក្នុងទឹកដីរបស់រុស្ស៊ីក្នុងចំងាយប្រមាណជា១០០០គីឡូម៉ែត្រដោយសង្ឃឹមថានឹងអាចដណ្តើមយកទឹកដីដែលបានបាត់បង់មកកាន់កាប់វិញ។

គួរឲ្យដឹងដែរថា គិតមកដល់ពេលនេះសហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាដែលមានទំហំសរុបដល់ទៅជាង៤០ពាន់លានដុល្លាររួចមកហើយដល់ប្រទេសអ៊ុយក្រែនគិតចាប់តាំងតែពីពេលដែលប្រតិបត្តិការពិសេសដោយយោធារុស្សីបានធ្វើឡើងនៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។

កញ្ចប់ជំនួយចុងក្រោយនេះក៏មានទាំងគ្រាប់ទំហំតូចធំ និងគ្រាប់បែកសរុបចំនួន២២លានគ្រាប់ ហើយអាមេរិកក៏មានផ្តល់ជូនទាំងគ្រឿងបន្លាស់មួយចំនួន ក៏ដូចជាជំនួយសម្រាប់ការហ្វឹកហាត់បន្ថែមពីលើនេះផង៕

អត្ថបទទាក់ទង