Close

សមាជិកណាតូ១០ប្រទេសមិនគាំទ្របេក្ខភាពរបស់ប្រទេសអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
សមាជិកណាតូ១០ប្រទេសមិនគាំទ្របេក្ខភាពរបស់ប្រទេសអ៊ុយក្រែន សមាជិកណាតូ១០ប្រទេសមិនគាំទ្របេក្ខភាពរបស់ប្រទេសអ៊ុយក្រែន

បរទេស៖ មន្ត្រីជាន់ខ្ពស់នៃការិយាល័យប្រធានាធិបតិអ៊ុយក្រែនកាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះបានអះអាងថា ប្រទេសសមាជិកអង្គការណាតូយ៉ាងហោចណាស់១០ប្រទេសបានបង្ហាញការមិនគាំទ្រចំពោះបេក្ខភាពរបស់ប្រទេសអ៊ុយក្រែនទៅក្នុងសម្ព័ន្ធភាពយោធាដ៏ធំបំផុតដែលដឹកនាំដោយអាមេរិកនេះនោះឡើយ។

លោក Igor Zhovkva អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា កន្លងមករដ្ឋាភិបាលទីក្រុងគៀវបានទទួលយកការគាំទ្រជាបេក្ខភាពសមាជីកអង្គការណាតូពីសំណាក់ប្រទេសនិងរដ្ឋចំនួន២០មកហើយនៃសមាជិកអង្គការណាតូទាំង៣១ ប៉ុន្តែក្នុងនោះក៏មានប្រទេសដែលមិនគាំទ្រប្រមាណជា១០ប្រទេសផងដែរ។

ការប្រកាសរបស់លោក Zhovkva បានធ្វើឡើងក្រោយតែប៉ុន្មានម៉ោងប៉ុណ្ណោះនៃជំនួប និងការចុះហត្ថលេខារួមគ្នារវាងប្រធានាធិបតីអ៊ុយក្រែន និងនាយករដ្ឋមន្ត្រីកាណាដានៅក្នុងទីក្រុងគៀវដើម្បីយល់ព្រមឲ្យអ៊ុយក្រែនក្លាយជាសមាជិកមួយរបស់អង្គការណាតូ។

លោក Zhovkva បានសរសេរទៀតថា៖ សេចក្តីប្រកាសគាំទ្ររួមបានបញ្ជាក់អំពីការគាំទ្រសមាជិកភាពរបស់អ៊ុយក្រែន ជាពិសេសក្រោយការប្រកាសរបស់កាណាដាដែលជាសម្លេងគាំទ្រដ៏សំខាន់ និងខ្លាំងក្លាមួយក្នុងនាមជាសមាជិករបស់ប្រទេសក្រុម G7 ផង និងអង្គការណាតូផងនោះ។

រំលឹកដែរថា ការបង្កើនសកម្មភាព និងកម្លាំងយោធាឆ្ពោះមកកាន់អឺរ៉ុបខាងកើតរបស់អង្គការណាតូ ជាពិសេសការព្យាយាមចូលជាសមាជិករបស់អង្គការណាតូនេះ ដែលជាមូលហេតុសំខាន់បំផុតមួយរបស់រុស្ស៊ីតែងតែបានព្រមាន និងឈានទៅដល់ការសម្រេចចិត្តបើកប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំកន្លងទៅ និងកំពុងបន្តអូសបន្លាយសង្គ្រាមនេះនៅឡើយ៕

អត្ថបទទាក់ទង