Close

មិនទាន់ចប់ទេ ! លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យមេធាវីរៀបចំឯកសារប្ដឹងស្ថាប័នព័ត៌មាន CEN ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានមានចរឹតញុះញង់ និងបរិហាកេរ្តិ៍មន្ត្រីចុះអនុវត្តច្បាប់ចរាចរណ៍

ដោយ៖ Volak ENN ​​ | ថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ សង្គម
មិនទាន់ចប់ទេ ! លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យមេធាវីរៀបចំឯកសារប្ដឹងស្ថាប័នព័ត៌មាន CEN ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានមានចរឹតញុះញង់ និងបរិហាកេរ្តិ៍មន្ត្រីចុះអនុវត្តច្បាប់ចរាចរណ៍ មិនទាន់ចប់ទេ ! លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យមេធាវីរៀបចំឯកសារប្ដឹងស្ថាប័នព័ត៌មាន CEN ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានមានចរឹតញុះញង់ និងបរិហាកេរ្តិ៍មន្ត្រីចុះអនុវត្តច្បាប់ចរាចរណ៍

ភ្នំពេញ ៖ ជាការឆ្លើយតបទៅនឹងការផ្សព្វផ្សាយរបស់ស្ថាប័នព័ត៌មាន CEN កាលពីពេលថ្មីៗកន្លងទៅនេះដែលបង្ហាញពីចរឹតញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ទៅលើមន្ត្រីចុះអនុវត្តច្បាប់ចរាចរណ៍ដោយប្រមាថយ៉ាងធ្ងន់ធ្ងរប្រៀបធៀបទៅនឹងចោរនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន និងកំពុងរៀបចំឯកសារផ្លូវច្បាប់ ដើម្បីប្ដឹងស្ថាប័នមួយនេះពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងញុះញង់ឱ្យមានការរើសអើង ប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ប្រាប់ ENN ថា ពេលនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន និងកំពុងរៀបចំឯកសារពាក់ព័ន្ធផ្លូវច្បាប់ និងប្រគល់ជូនមេធាវីប្ដឹងស្ថាប័នព័ត៌មាន CEN ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីនគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «មួយរយៈពេលចុងក្រោយនេះយើងសង្កេតឃើញថាអង្គភាពព័ត៌មានមួយនេះរាល់ការចេញផ្សាយរបស់គាត់គឺមិនបានសួរនាំ ឬសម្ភាសន៍បុគ្គលដែលគាត់ត្រូវយកទៅផ្សាយក្នុងន័យបរិហារកេរ្តិ៍ និងញុះញង់ជាបន្តបន្ទាប់។ យើងមិនដឹងថាគាត់គុំគួនក្នុងលក្ខណៈបុគ្គល ឬគាត់មិនសប្បាយចិត្តរឿងអី ឬគាត់មានបញ្ហាអ្វី គឺយើងមិនបានដឹងនោះទេ។ ឥឡូវនេះ ខ្ញុំបានប្រគល់ជូនមេធាវីដាក់លិខិតទៅកាន់អង្គភាពមួយហ្នឹងដើម្បីធ្វើការលើរឿងនេះ»។

លោកបានបន្តថា ៖ « បើតាមការឱ្យដឹងពីមន្ត្រីចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថា ពួកគាត់មិនសប្បាយចិត្តទៅនឹងការចុះផ្សាយព័ត៌មានមិនពិត ក៏ដូចជាពាក្យមើលងាយប្រៀបប្រដូចទៅនឹងចោរទៅលើមន្ត្រីផងដែរ ហើយគាត់ក៏កំពុងរៀបចំឯកសារដាក់ពាក្យបណ្តឹងទៅអង្គភាពពាក់ព័ន្ធ ក៏ដូចជាក្រសួងព័ត៌មានដើម្បីមានវិធានការពាក់ព័ន្ធទៅនឹងការចេញផ្សាយព័ត៌មានមិនពិត បរិហារកេរ្តិ៍ និងញុះញង់នេះ»។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ការដាក់ពាក្យបណ្តឹងនេះ មិនមែនធ្វើឡើងក្នុងន័យគំរាមនោះទេ ប៉ុន្តែធ្វើឡើងក្នុងចេតនាលើកកម្ពស់វិស័យព័ត៌មានដែលប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីរៈ ជាពិសេសរក្សានូវសេចក្ដីថ្លៃថ្នូរ ជៀសវាងមានការចេញផ្សាយនូវព័ត៌មានមិនពិតដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង