អាវុធជាច្រើនដែលអាមេរិកផ្គត់ផ្គង់ឲ្យអ៊ុយក្រែនបែរធ្លាក់ក្នុងដៃក្រុមជួញដូរ
បរទេស៖ នៅក្នុងវិដេអូមួយដែលគេជឿជាក់ថាស្ថិតនៅក្នុងរដ្ឋTamaulipas នៃប្រទេសមិកស៊ិកូគេសង្កេតឃើញមានក្រុមសកម្មប្រយុទ្ធស្ថិតនៅក្រោមស្លាកសំគាល់ក្រុមជួញដូរអាវុធខុសច្បាប់ដ៏ធំមួយរបស់ប្រទេស Carte Del Golfo ឬ CDG បែរជាមានប្រើប្រាស់នូវអាវុធមួយចំនួនដែលផលិតពីសហរដ្ឋអាមេរិកទៅវិញ។
វិដេអូដែលត្រូវបានបង្ហោះដោយទូរទស្សន៍អនឡាញ Milenio TV អាចឲ្យគេមើលឃើញថាក្រុមសកម្មប្រយុទ្ធ និងជាក្រុមជួញដូរមិកស៊ិកូផងសុទ្ធតែមានបំពាក់អាវុធក្នុងដៃជាច្រើនដែលជាផលិតរបស់អាមេរិកដែលក្នុងនោះរួមមានទាំងឧបករណ៍សម្រាប់បាញ់មីស៊ីលប្រឆាំងរថក្រោះJavelinជាដើមផង។
អាវុធប្រភេទនេះគឺជាសព្វាវុធរាប់ពាន់ដើមដែលអាមេរិកធ្លាប់បានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនហើយក្រៅពីនោះក៏មានទាំងអាវុធប្រភេទ Kalashnikov rifle និងមីស៊ីលប្រភេទ Raytheon FGM-148 ផង។
គួរឲ្យដឹងដែរថា ចាប់តាំងតែពីខែកុម្ភៈមកអាមេរិកបានផ្គត់ផ្គង់ Javelin ប្រមាណជា១០០០០ដើមរួចមកហើយទៅឲ្យប្រទេសអ៊ុយក្រែនទាំងដែលខ្លួនបានអះអាងថានឹងខ្វះខាតក្នុងស្តុកប្រើប្រាស់ខ្លួនឯងក្តី។
កន្លងមកអ្នកជំនាញជាច្រើបានធ្វើការព្យាករណ៍តម្លៃរបស់អាវុធអាមេរិកដែលបានធ្លាក់ចូលទៅក្នុងទីផ្សារងងឹតទាំងនោះថាជាក់ស្តែងដូចជាអាវុធប្រភេទ Javelin ជាដើមវាអាចមានតម្លៃចន្លោះពី២០០០០ទៅដល់៦០០០០ដុល្លារក្នុងមួយដើមហើយមីស៊ីល FGM-148 អាចមានតម្លៃប្រមាណជា៣០០០០ដុល្លារក្នុងមួយគ្រាប់៕