Close

លោកខាងលិចច្រើនប្រទេសបដិសេធ F-16តែអ៊ុយក្រែនទទួលបានភ្លើងខៀវពីអាមេរិក

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
លោកខាងលិចច្រើនប្រទេសបដិសេធ F-16តែអ៊ុយក្រែនទទួលបានភ្លើងខៀវពីអាមេរិក លោកខាងលិចច្រើនប្រទេសបដិសេធ F-16តែអ៊ុយក្រែនទទួលបានភ្លើងខៀវពីអាមេរិក

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះសហរដ្ឋអាមេរិកបានធ្វើការបង្ហើបឲ្យឃើញសញ្ញាជាវិជ្ជមានមួយចំពោះប្រទេសអ៊ុយក្រែនដែលកន្លងមកតែងតែទទូចស្នើសុំឲ្យមានការផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបបំផុតប្រភេទ F-16 ដើម្បីប្រតិបត្តិការប្រឆាំងជាមួយនឹងប្រទេសរុស្ស៊ី។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Lloyd Austin បានឲ្យដឹងថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននឹងចាប់ផ្តើមធ្វើការហ្វឹកហាត់បើកយន្តហោះចម្បាំង F-16 ទៅឲ្យពីឡុតអ៊ុយក្រែនក្នុងរយៈពេលដ៏ខ្លីខាងមុខនេះហើយទោះបីជាកន្លងមកទាំងអង់គ្លេស និងអាល្លឺម៉ង់ជាដើមបានបដិសេធមិនហ៊ានសន្យាផ្គត់ផ្គង់អាវុធនេះទៅឲ្យអ៊ុយក្រែនក្តី។

លោករដ្ឋមន្ត្រី Austin បានធ្វើសេចក្តីថ្លែងការណ៍នេះទៅកាន់អង្គប្រជុំដែលមានការចូលរួមពីសំណាក់បណ្តារដ្ឋមន្ត្រីការពារជាតិរបស់ពិភពលោកតាមរយៈវិដេអូខលដែលពួកគេកំពុងតែពិភាក្សាផ្តោតសំខាន់ទៅលើដំណើរការផ្គត់ផ្គង់យោធាដល់ប្រទេសអ៊ុយក្រែន ក៏ដូចជាប្រធានបទនៃការស្នើសុំយន្តហោះចម្បាំង F-16 ដោយប្រទេសអ៊ុយក្រែនផងដែរ។

មុននេះប៉ុន្មានថ្ងៃមន្ត្រីជាន់ខ្ពស់របស់សហគមអឺរ៉ុបលោក Josep Borrell ក៏បានលើកឡើងដែរថា ការហ្វឹកហាត់ពីឡុតអ៊ុយក្រែនជាក់ស្តែងបានចាប់ផ្តើមរួចទៅហើយនៅក្នុងប្រទេសប៉ូឡូញនិងប្រទេសមួយចំនួនទៀតប៉ុន្តែរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញបានអះអាងថាដំណើរការហ្វឹកហាត់នោះកំពុងស្ថិតនៅក្នុងដំណាក់ការរៀបចំផែនការនៅឡើយហើយហូឡង់និងដាណឺម៉ាកក៏ទើបតែចាប់ផ្តើមរៀបចំផែនការហ្វឹកហាត់ដូចគ្នានៅឡើយដែរ៕

អត្ថបទទាក់ទង