Close

លោក Zelensky គ្រោងបើកកិច្ចប្រជុំកំពូលស្តីអំពីដំណើរការសន្តិភាពនៅក្នុងខែកក្កដា

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
លោក Zelensky គ្រោងបើកកិច្ចប្រជុំកំពូលស្តីអំពីដំណើរការសន្តិភាពនៅក្នុងខែកក្កដា លោក Zelensky គ្រោងបើកកិច្ចប្រជុំកំពូលស្តីអំពីដំណើរការសន្តិភាពនៅក្នុងខែកក្កដា

បរទេស៖ យោងតាមការបញ្ជាក់ដោយប្រធានាធិបតីអ៊ុយក្រែន លោក Vladmir Zelensky កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថាអ៊ុយក្រែននឹងរៀបចំកិច្ចប្រជុំក្នុងទំរង់ស្វែងរកសន្តិភាពមួយដែលគ្រោងនឹងប្រព្រឹត្តនាខែកក្កដាខាងមុខនេះ ពោលគឺនៅចំខួបនៃប្រតិបត្តិការយោធារយៈពេល៥០០ថ្ងៃរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។

ថ្លែងបញ្ជាក់បែបនេះនៅក្នុងពេលដែលលោកប្រធានាធិបតីកំពុងមានវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់បណ្តាប្រទេស G7 នៅក្នុងប្រទេសជប៉ុន ហើយលោកប្រធានាធិបតីបានហៅកិច្ចប្រជុំដែលធ្វើឡើងនៅក្នុងខែកក្កដានោះថាជាកិច្ចប្រជុំដែលអាចនាំពិភពលោកឆ្ពោះទៅរកសន្តិភាពស្ថេរភាព និងវិបុលភាពឡើងវិញ។

លោក Zelensky បានថ្លែងបែបនេះថា៖ក្នុងខែកក្កដា សង្រ្គាមទ្រង់ទ្រាយធំនឹងឈានចូលដល់៥០០ថ្ងៃទៅហើយដែលវាគឺជាពេលវេលា ដ៏ល្អមួយដើម្បីកោះប្រជុំកំពូលនៃរូបមន្តសន្តិភាព ជាកិច្ចប្រជុំកំពូលនៃពិភពលោកទាំងមូល និងជាកិច្ចប្រជុំ​អ្នក​ដែល​ប្រកាន់​ខ្ជាប់​នូវ​ភាព​ស្មោះ​ត្រង់ ហើយ​តាំង​ចិត្ត​ថា​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​នេះ​ត្រូវ​បាន​បញ្ចប់។ ខ្ញុំ​សូម​អញ្ជើញ​អ្នកដែលមានបំណងចង់ចូល​រួម​ក្នុង​ការ​ខិត​ខំនេះជាមួយគ្នា។

យោងតាមពន្យល់របស់លោកប្រធានាធិបតីរូបនេះបានរៀបរាប់ថា៖យើងបានបង្កើតរូបមន្តសន្តិភាពតាមរបៀបដែលធានាថាលក្ខខណ្ឌនីមួយៗគឺត្រូវបានគាំទ្រដោយដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ហើយតាមរបៀបដែលមនុស្សគ្រប់រូបក្នុងពិភពលោកអាចជ្រើសរើសផ្លូវដែលពួកគេអាចរួមចំណែកបានជាមួយគ្នា៕

អត្ថបទទាក់ទង