Close

ក្រុមហ៊ុនជំនាញចិន CRBC ចាប់ផ្តើមសិក្សាគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ខេត្តសៀមរាប

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រុមហ៊ុនជំនាញចិន CRBC ចាប់ផ្តើមសិក្សាគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ខេត្តសៀមរាប ក្រុមហ៊ុនជំនាញចិន CRBC ចាប់ផ្តើមសិក្សាគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ខេត្តសៀមរាប

កណ្តាល៖ អាជ្ញាធរខេត្តកណ្តាល និង ក្រុមហ៊ុន សាជីវកម្ម ស្ពាន និងថ្នល់ចិន (CRBC) បើកិច្ចប្រជុំពិនិត្យពិភាក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ខេត្តសៀមរា ឆ្លងកាត់ខេត្តកណ្តាល ដើម្បីធ្វើការសិក្សាតាមការស្នើសុំអន្តរាគមន៍ពីក្រសួងសាធារណការ និងដឹកជញ្ជូន។

ការប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សានេះ ធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល និងតំណាង ក្រុមហ៊ុន សាជីវកម្ម ស្ពាន និងថ្នល់ចិន (CRBC)ដោយមានការចូលរួមពី អាជ្ញាធរស្រុក មន្ទីរជំនាញ និងមន្រ្តីពាក់ព័ន្ធ ។

ក្រសួងសាធរណការ  និងដឹកជញ្ចូនកាលពីថ្ងៃទី២៤ មីនា ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការ ដែលក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្តើមដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប នេះ ។

ទន្ទឹមនឹងនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើសុំអភិបាលក្រុង និងខេត្តដែលស្ថិតនៅលើតម្រាយផ្លូវជួយអន្តរាគមន៍ សម្របសម្រួលដល់អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច ដើម្បីចូលរួមសហការ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប បានរលូន។

គម្រោងផ្លូវល្បឿនលឿនថ្មីនេះ នឹងចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងសៀមរាប។ នេះបើតាមលិខិតជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្តទាំង5 ។

គម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌការងារ (Framework Agreement) នៅខែកញ្ញា ឆ្នាំ២០២៣នេះ ខណៈក្រសួងជំរុញឱ្យក្រុមហ៊ុនដែលកំពុងសិក្សាពីគម្រោងនេះ ឱ្យឆាប់ចប់សព្វគ្រប់ ដើម្បីអាចឈានទៅចុះកិច្ចព្រមព្រៀង ឬអនុស្សារណៈណាមួយនៅឆ្នាំ២០២៣ នេះ៕

អត្ថបទទាក់ទង