Close

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ ដល់កីឡាការិនី ប៊ូ សំណាង ក្រោយឃើញនាងមានភាពអត់ធ្មត់រត់ប្រណាំងក្រោមដំណក់ទឹកភ្លៀង

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ ដល់កីឡាការិនី ប៊ូ សំណាង ក្រោយឃើញនាងមានភាពអត់ធ្មត់រត់ប្រណាំងក្រោមដំណក់ទឹកភ្លៀង សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ ដល់កីឡាការិនី ប៊ូ សំណាង ក្រោយឃើញនាងមានភាពអត់ធ្មត់រត់ប្រណាំងក្រោមដំណក់ទឹកភ្លៀង

ភ្នំពេញ : សម្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បានឧបត្ថម្ភទឹកប្រាក់ដល់កីឡាការិនី ប៊ូ សំណាង ចំនួន ១ម៉ីនដុល្លារ បន្ទាប់ពីបានឃើញកីឡាការិនីរូបនេះ រត់ប្រណាំងក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ទោះបីជាដឹងថា ខ្លួនមិនជាប់ចំណាត់ថ្នាក់ក្នុងការប្រកួតដោយ។

កាលពីពេលថ្មីៗនេះ កីឡាកីឡាការិនីរត់ប្រណាំងរបស់កម្ពុជា « ប៊ូ សំណាង» បានឆក់យកឈ្នះបេះដូងមហាជនទាំងខ្មែរ និងជាតិសាសន៍នានា ដោយកីឡាការិនីខ្មែររូបនេះព្យាយាមរត់ ៥គីឡូម៉ែត្រ ទាំងមេឃភ្លៀង និងខ្យល់ខ្លាំង ដោយមិនឈប់ដែរបើទោះបីដឹងច្បាស់ថា ខ្លួនចាញ់គេក៏ដោយ ក៏នៅតែព្យាយាម និងភាពអំណត់តស៊ូរត់រហូតដល់ទីបញ្ចប់។សកម្មភាពនេះហើយ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គម និងសារព័ត៌មានជាតិ ក៏ដូចជាអន្តរជាតិផងដែរ បានផ្តិតយករូបភាពនៃការរត់របស់ផ្សព្វផ្សាយជាហូរហែ រហូតមានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់មហាជនទូទៅ។

ជុំវិញប្រធានបទនេះ សម្ដេចតេជោ បានសរសេរលើគណនីតេឡេក្រាមផ្លូវការថា ៖ « បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី តែខ្ញុំក៏នៅបន្តតាមដានការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជាយើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍ គឺកីឡាការិនី ប៊ូ សំណាង  រត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។ ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំ និងភរិយា សូមជួយឧបត្ថម្ភ១ម៉ឺនដុល្លារ(10,000$)។

សូមលោក សេង ទៀង យកថវិកាជូនកូនស្រី ប៊ូ សំណាង ដោយផ្ទាល់ដៃ៕

អត្ថបទទាក់ទង