Close

សម្តេចតេជោ ៖ កីឡារស់នៅក្នុងសន្តិភាព សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព

ដោយ៖ Volak ENN ​​ | ថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចតេជោ ៖ កីឡារស់នៅក្នុងសន្តិភាព សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព សម្តេចតេជោ ៖ កីឡារស់នៅក្នុងសន្តិភាព សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសបើកព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ ប្រកបដោយភាពរីករាយ និងមោទកភាពបំផុតសម្រាប់កម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ។

នៅក្នុងឱកាសនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងនូវពាក្យស្លោកថា កីឡារស់នៅក្នុងសន្តិភាព សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម ថងលួន ស៊ីសូលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានអញ្ជើញមកបើកព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ថ្លែងអំណរគុណតំណាងគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC) កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋ ដែលចូលរួម និងគាំទ្រដល់ព្រឹត្តិការណ៍ស៊ីហ្គេមនេះ។

នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានទស្សនីយភាពដ៏អស្ចារ្យ ដែលបង្ហាញពីប្រវត្តិនៃការកកើតទឹកដីនៃអាណាចក្រខ្មែរ , និងភាពចម្រើនរុងរឿងតាំងពីបុព្វកាលរហូតដល់សម័យបច្ចុប្បន្នដែលពោរពេញដោយសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចតេជោ តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលនាំនាវាកម្ពុជាឈានទៅរកសុខសន្តិភាព។ ការបង្ហាញប្រតិភូកីឡា មកពីប្រទេសនានាក្នុងតំបន់អាស៊ាន និងការដង្ហែរភ្លើងគប់កីឡា។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏ទទួលបានមេដាយមរតកអូឡាំពិកអន្តរជាតិ ដែលជាមេដាយខ្ពស់បំផុត ដែលផ្តល់ដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (IOC)។

សូមរម្លឹកថា មុនពិធីបើក ក៏ដូចជាការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ កម្ពុជាតាមរយៈការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល និងស្គាល់កម្ពុជាកាន់តែច្បាស់ថា កម្ពុជា ប្រទេសតូច តែបេះដូងធំ បន្ទាប់ពីបានប្រកាសអនុញ្ញាតឲ្យចូលទស្សនាការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ដោយឥតគិតថ្លៃ ការផ្សាយបន្ដផ្ទាល់ដោយមិនគិតថ្លៃ ព្រមទាំងការមិនតម្រូវឲ្យប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសបង់ថ្លៃស្នាក់នៅ-ហូបចុកក្នុងម្នាក់ ៥០ដុល្លារក្នុងមួយថ្ងៃថែមទៀតផង។ តាមរយៈការលើកលែងទាំងអស់នេះ បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ពិសេសប្រតិភូ និងអត្តពលិកចូលរួម សុទ្ធតែបានកោតសរសើរ និងរីករាយជាមួយការយកចិត្តទុកដាក់ និងការរៀបចំបានយ៉ាងល្អរបស់កម្ពុជា ពិសេសការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅនោះ៕

អត្ថបទទាក់ទង