Close

អូស្ត្រាលី សម្រេចធ្វើកំណែទំរង់វិស័យការពារជាតិក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អូស្ត្រាលី សម្រេចធ្វើកំណែទំរង់វិស័យការពារជាតិក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន អូស្ត្រាលី សម្រេចធ្វើកំណែទំរង់វិស័យការពារជាតិក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន

បរទេស៖ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីបានប្រកាសបង្ហាញអំពីកំណែទំរង់ថ្មីក្នុងវិស័យយោធាដែលមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ និងផ្តោតសំខាន់លើសមត្ថភាពការពារដែនឆ្នេរសមុទ្ររបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Richard Marles បានធ្វើលើកឡើងអំពីផែនការអនាគតរបស់ប្រទេសដែលនឹងធ្វើយ៉ាងណាអាចរក្សាបាននូវនិរន្តភាពក្នុងសមត្ថភាពការពារការវាយប្រហារពីចំងាយ ឬ Longer range strike និងសារភាពថាយុទ្ធសាស្ត្រដែលធ្លាប់បានអនុវត្តជាច្រើនទសវត្សរ៍មកហើយនោះគឺនឹងលែងស័ក្ដិសមទៀតហើយចំពោះតំរូវការនៅពេលបច្ចុប្បន្ននេះ។

All Authors - Defence Connect

លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងពេលដែលអូស្ត្រាលីកំពុងមានសំពាធខ្លាំងពីលទ្ធភាពវាយប្រហារដូចជាពីសំណាក់ប្រទេសចិនជាដើមនោះរដ្ឋាភិបាលចាំបាច់នៅពេលនេះត្រូវតែងាកទៅធ្វើការយកចិត្តទុកដាក់ខ្លាំងចំពោះបច្ចេកវិទ្យាការពារសត្រូវទាំងផ្លូវសមុទ្រផ្លូវអាកាស ឬតាមអ៊ិនធឺណេត។

លោក Marles បានពន្យល់ទៀតដែរថា៖ថ្ងៃនេះគឺជាលើកដំបូងក្នុងរយៈពេល៣៥ឆ្នាំហើយដែលយើងនឹងផ្លាស់ប្តូរបេសកកម្មនៃកងកម្លាំងការពារជាតិរបស់យើង ហើយការសម្រេចចិត្តនេះនឹងធ្វើឡើងប្រកបដោយតម្លាភាព និងធានាឲ្យបានចំពោះសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលយើងបានដឹងរួចមកហើយថា វាគឺជាជាគោលដៅនិងជាយុទ្ធសាស្ត្ររបស់ប្រទេសចិននាពេលបច្ចុប្បន្ន។

What China Reads

រដ្ឋមន្ត្រីរូបនេះបានបន្ថែមទៀតថា៖ការ​អះអាង​របស់​ចិន​ចំពោះ​អធិបតេយ្យភាព​លើ​សមុទ្រ​ចិន​ខាង​ត្បូងជាចេតនា​គំរាម​កំហែង​ដល់​សណ្តាប់​ធ្នាប់​ដែល​ផ្អែក​លើ​ច្បាប់​ពិភពលោក​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ហើយវានឹងបង្កផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​ជាតិ​របស់​អូស្ត្រាលី៕

តាមផែនការអូស្ត្រាលីនឹងបញ្ជាទិញមីស៊ីលបាញ់ក្នុងចំងាយឆ្ងាយទាំងពីអាកាសផង និងពីដីផងព្រមទាំងការបង្កើនកម្លាំងតាមរយៈនាវាមុជទឹកថ្មីៗដែលទើបតែបានបញ្ជាទិញ ក៏ដូចជាការពង្រឹងទៅលើកងកម្លាំងការពារដែនទឹក ជាពិសេសនៅតំបន់ភាគខាងជើងនៃប្រទេស ក៏ដូចជាបង្កើនការបញ្ជាទិញរថយន្តយោធាជាច្រើនរយគ្រឿងបន្ថែមទៀត៕

Australia unveils biggest defence reform in decades | Online Free Press release news distribution - TopWireNews.com

អត្ថបទទាក់ទង