Close

សប្តាហ៍ក្រោយ លោក Biden នឹងប្រកាសការសម្រេចចិត្តចំពោះបេក្ខភាពបោះឆ្នោតឆ្នាំ២០២៤

ដោយ៖ Volak ENN ​​ | ថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
សប្តាហ៍ក្រោយ លោក Biden នឹងប្រកាសការសម្រេចចិត្តចំពោះបេក្ខភាពបោះឆ្នោតឆ្នាំ២០២៤ សប្តាហ៍ក្រោយ លោក Biden នឹងប្រកាសការសម្រេចចិត្តចំពោះបេក្ខភាពបោះឆ្នោតឆ្នាំ២០២៤

បរទេស៖ កាលពីថ្ងៃម្សិលមិញនេះសារព័ត៌មានក្នុងស្រុករបស់អាមេរិករួមមានទាំង The Washington Post, The Associated Press និង The Bloomberg ជាដើមបានចេញផ្សាយថា ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងប្រកាសការសម្រេចចិត្តអំពីបេក្ខភាពរបស់លោកក្នុងការចូលរួមប្រកួតប្រជែងតំណែងជាប្រធានាធិបតីអាមេរិកសាជាថ្មី ឬយ៉ាងណានៅសប្តាហ៍ក្រោយនេះហើយ។

បុរសវ័យ៨០ឆ្នាំរូបនេះកន្លងមកតែងតែបានបញ្ជាក់ថា លោកនឹងចូលរួមធ្វើការប្រកួតប្រជែងតំណែងប្រធានាធិបតីសាជាថ្មីនៅអាណត្តិថ្មីនេះ ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ២០២៤ខាងមុខនេះ៕

ក្រុមមន្ត្រីជំនួយការរបស់លោកប្រធានាធិបតី Biden បានថ្លែងប្រាប់ទៅកាន់ក្រុមបណ្តាញសារព័ត៌មានថាទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះគេនៅមិនទាន់បានកំណត់អំពីម៉ោងនៃការប្រកាសជាផ្លូវការរបស់លោកប្រធានាធិបតីនៅឡើយទេប៉ុន្តែជឿជាក់ថាព្រឹត្តិការណ៍នេះនឹងអាចធ្វើឡើងនៅចំថ្ងៃអង្គារទី២៥ខែមេសាខាងមុខនេះហើយ។

ប្រភពទាំងនោះបានសរសេរទៀតដែរថាទំរង់នៃការប្រកាសជាសាធារណៈរបស់លោក Biden នឹងអាចធ្វើឡើងតាមបែបជាការថ្លែងជាវិដេអូទុកជាមុនខណៈដែលសេតវិមានអាមេរិកវិញគឺមិនទាន់ចេញសេចក្តីថ្លែងការណ៍ណាមួយដើម្បីឆ្លើយតបទៅនឹងបញ្ហានេះនៅឡើយដែរ។

គួរឲ្យដឹងដែរថាបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យរូបនេះបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី៤៦ក្រោយយកឈ្នះការប្រជែងការបោះឆ្នោតឆ្នាំ២០២០ជាមួយនឹងបេក្ខភាពមកពីគណបក្សសាធារណៈលោក Donald Trump ដែលគេបានដឹងថាលោកក៏នឹងមានវត្តមានត្រឡប់មកឆាកនយោបាយត្រៀមការប្រកួតប្រជែងសាជាថ្មីឆ្នាំ២០២៤ខាងមុខនេះ៕

អត្ថបទទាក់ទង