Close

សម្ដេចតេជោ ហ៊ុន សែន៖ ត្រូវបញ្ចប់វប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោត

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន៖ ត្រូវបញ្ចប់វប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោត សម្ដេចតេជោ ហ៊ុន សែន៖ ត្រូវបញ្ចប់វប្បធម៌ឡាំប៉ាក្រោយការបោះឆ្នោត

ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវតែបញ្ចប់វប្បធម៌ឡាំប៉ា ចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលខ្លួនចាញ់ឆ្នោតម្តងៗ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើសិននៅតែចោទប្រកាន់វាយប្រហារគណបក្សប្រជាជនកម្ពុជានៅក្នុងការឃោសនារបស់ខ្លួននោះ គណបក្សប្រជាជនកម្ពុជាមិនអាចទទួលយកការចោទប្រកាន់នានាបានទេ គឺត្រូវតែប្តឹងទៅតាមច្បាប់ហើយ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យមេធាវីរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រៀមឯកសារនិងភ័ស្តុតាងដើម្បីប្តឹងតាមច្បាប់ចំពោះរាល់ការចោទប្រកាន់ និងប្រមាថមើលងាយមកលើគណបក្សប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង