Close

អាហ្សង់ទីន កំពុងពិចារណាទិញនាវាមុជទឹក៣គ្រឿងតម្លៃជាង១ពាន់លានដុល្លារពីបារាំង

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាហ្សង់ទីន កំពុងពិចារណាទិញនាវាមុជទឹក៣គ្រឿងតម្លៃជាង១ពាន់លានដុល្លារពីបារាំង អាហ្សង់ទីន កំពុងពិចារណាទិញនាវាមុជទឹក៣គ្រឿងតម្លៃជាង១ពាន់លានដុល្លារពីបារាំង

បរទេស ៖ របាយការណ៍ជាផ្លូវការមួយដែលត្រូវបានបញ្ជូនទៅដល់សភាជាតិនៃប្រទេសអាហ្សង់ទីនកាលពីថ្ងៃពុធម្សិលមិញនេះបានបង្ហាញថា រដ្ឋាភិបាលប្រទេសនេះកំពុងស្ថិតនៅក្នុងដំណើរការនៃការចរចានៅឡើយដើម្បីទិញយកនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូត និងអគ្គិសនីចំនួន៣គ្រឿងពីក្រុមហ៊ុនមួយរបស់បារាំង។

គម្រោងទិញលក់នាវាចម្បាំងទាំង៣គ្រឿងដែលត្រូវបានគេជឿជាក់ថានឹងអាចមានតម្លៃប្រមាណជា១,៣ពាន់លានដុល្លារ។ ផែនការទិញនាវាមុជទឹកលើកនេះគឺធ្វើឡើងក្នុងគោលបំំណងសំខាន់ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់កងកម្លាំងទ័ពជើងទឹកអាហ្សង់ទីនដែលមកទល់បច្ចុប្បន្ននេះខ្លួនពុំធ្លាប់មានវត្តមាននាវាមុជទឹកដោយខ្លួនឯងនៅឡើយទេ។

រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសអាហ្សង់ទីន លោក Jorge Taiana ធ្លាប់បានបង្ហាញអំពីបំណងចង់ទិញនាវាមុជទឹកដែរ ប៉ុន្តែក្រោយមកអាហ្សង់ទីនបានសម្រេចទិញតែត្រឹមនាវាចម្បាំងចំនួន២គ្រឿងប៉ុណ្ណោះ។

សំណើរលើកនេះត្រូវបានចុះហត្ថលេខារួចរាល់ហើយដោយប្រធានសភាជាតិអាហ្សង់ទីន Agustin Rossiដើម្បីបើកផ្លូវឲ្យអាហ្សង់ទីនអាចនឹងបញ្ចេញថវិកាក្នុងការទិញនាវាចម្បាំងចំនួន៣គ្រឿងបានហើយក្នុងនោះកិច្ចពិភាក្សាកំពុងដំណើរការជាមួយនឹងក្រុមហ៊ុនអ្នកផលិតរបស់បារាំងដែលមានឈ្មោះថា Naval Group។

របាយការណ៍ដដែលបានបញ្ជាក់ដែរថារដ្ឋាភិបាលអាហ្សង់ទីននឹងរៀបចំធ្វើយ៉ាងណាឲ្យកិច្ចព្រមព្រៀងបែបបច្ចេកទេសដែលមានទាំងលក្ខខណ្ឌ និងបញ្ហាហិរញ្ញវត្ថុផងត្រូវបានធ្វើឡើងរួចរាល់ដើម្បីអាចឈានទៅដល់ការផ្តល់កុងត្រាទិញលក់នៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ៕

អត្ថបទទាក់ទង