Close

៣ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរ២០២៣ ខេត្តកំពតទទួលបានភ្ញៀវជិត ៩០ម៉ឺននាក់ ខណៈឆ្នាំកន្លងទៅ​មានត្រឹម ២៨ម៉ឺននាក់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ សង្គម
៣ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរ២០២៣ ខេត្តកំពតទទួលបានភ្ញៀវជិត ៩០ម៉ឺននាក់ ខណៈឆ្នាំកន្លងទៅ​មានត្រឹម ២៨ម៉ឺននាក់ ៣ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរ២០២៣ ខេត្តកំពតទទួលបានភ្ញៀវជិត ៩០ម៉ឺននាក់ ខណៈឆ្នាំកន្លងទៅ​មានត្រឹម ២៨ម៉ឺននាក់

(កំពត)៖ ត្រឹមតែរយៈពេល៣ថ្ងៃនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខេត្តកំពតបានទាក់ទាញភ្ញៀវទេសចរចំនួន ៨៧ម៉ឺននាក់ ដឺលជាចំនួនដ៏ច្រើន មិនធ្លាប់មាន ខណៈដែលពិធីបុណ្យចូលឆ្នាំកន្លងទៅ ខេត្តនេះទទួលបានភ្ញៀវត្រឹមតែ ២៨ម៉ឺននាក់ប៉ុណ្ណោះ។

ក្នុងនោះផងដែរ ខេត្តកំពតមានសកម្មភាពជាច្រើនដែលទាក់ទាញភ្ញៀវទេសចរ រួមមាន ការសម្ដែងសិល្បៈ ការប្រគំតន្ត្រី ការរាំចង្វាក់ប្រពៃណីខ្មែរពីសំណាក់យុវជន យុវនារី ពិធីស្រង់ព្រះ ការប្រកួតលេងល្បែងប្រជាប្រិយ និងការលេងបាញ់ទឹកជាដើម។


បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី១៧ ខែមេសាកន្លងទៅបានឲ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅទូទាំងប្រទេសមានភ្ញៀវទេសចរចេញដើរប្រមាណជា ១៣លាននាក់ ដែលនេះជាចំនួនដ៏កុះករ។

គួររំលឹកថា កាលពីឆ្នាំ២០២២កន្លងទៅ ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ នៅទូទាំងប្រទេសមានភ្ញៀវទេសចរចេញដើរប្រមាណ ៥លាននាក់ប៉ុណ្ណោះ ដោយភ្ញៀវ​ជាតិចំនួន៥ ១៤០ ៤៩៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥ ២៥៩នាក់។ ចំនួននេះ ក៏ដោយសារតែកម្ពុជាទើបតែងើបចេញ ពីវិបត្តិជំងឺកូវីដ១៩ ខណៈពេលដែលសេដ្ឋកិច្ចមិនទាន់បានដំណើរការជាប្រក្រតីវិញនៅឡើយ។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៣នេះ កម្ពុជាបានដោះស្រាយនូវបញ្ហាកូវីដបានយ៉ាងពេញលេញ រីឯសេដ្ឋកិច្ចក៏ ចាប់ផ្ដើមមានដំណើរការច្រើន ជាពិសេសនោះគឺលំហូរនៃទេសចរណ៍ផ្ទៃក្នុងបានចាប់ផ្ដើមរីកធំឡើងៗ ខណៈដែលកន្លងមក យើងពឹងផ្អែកតែលើភ្ញៀវទេសចរអន្តរជាតិ៕

អត្ថបទទាក់ទង