Close

ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុញ្ញាត​ឲ្យទីប្រឹក្សាទំនាក់ទំនងនគរបាលនៃស្ថានទូតចិននៅកម្ពុជា ចូលជួបសម្ដែងការគួរសម

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុញ្ញាត​ឲ្យទីប្រឹក្សាទំនាក់ទំនងនគរបាលនៃស្ថានទូតចិននៅកម្ពុជា ចូលជួបសម្ដែងការគួរសម ឯកឧត្តម​ ឧត្តមសេនីយ៍​ឯក​ ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុញ្ញាត​ឲ្យទីប្រឹក្សាទំនាក់ទំនងនគរបាលនៃស្ថានទូតចិននៅកម្ពុជា ចូលជួបសម្ដែងការគួរសម

ភ្នំពេញ​ : នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នេះ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោក លី ស៊ាងម៉ឹង ( Mr. LI XIANG MING ) ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូ ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម​ ស ថេត ក៏បានលើកឡើងពីកិច្ចទំនាក់ទំនងដ៏ល្អរបស់រដ្ឋាភិបាលចិនជាមួយកម្ពុជាក្នុងនាមជាមិត្តយល់ទុក្ខធុរ: និងជាដៃគូអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។

ដោយឡែក​ លោក​ លី​ ស៊ាងម៉ឹង បានថ្លែងអំណរគុណដល់ភាគីកម្ពុជាដែលតែងផ្ដល់នូវកិច្ចទំនាក់ទំនងយ៉ាងស្អិតល្មួតប្រកបដោយភាពកក់ក្ដៅមកជារៀងរហូត៕

អត្ថបទទាក់ទង