Close

ស្វែងយល់ពីការបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកបត់ក្រដាសបេះដូងនៅក្នុងបរិវេណប្រាសាទអង្គរវត្ត

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ស្វែងយល់ពីការបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកបត់ក្រដាសបេះដូងនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ស្វែងយល់ពីការបំបែកកំណត់ត្រាឯតទគ្គកម្មពិភពលោកបត់ក្រដាសបេះដូងនៅក្នុងបរិវេណប្រាសាទអង្គរវត្ត

សៀមរាប ៖ ការបំបែកកំណត់ត្រាឯតទគ្គកម្មពិភបលោកបត់ក្រដាសបេះដូងដោយយុទ្ធនាការ BeyondTheGames (BTG) នឹងធ្វើឡើងជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ នៅក្នុងបរិវេណប្រាសាទអង្គរវត្ត ជាមួយនឹងអត្ថន័យលើកទឹកចិត្ត និងបង្ហាញសេចក្ដីស្រឡាញ់ដល់កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រផងដែរ។

ជាការផ្ដួចផ្ដើម ឬគម្រោងមួយដែលមានឈ្មោះថា បេះដូងនៃក្ដីសង្ឃឹម (Paper Heart) បានមានវត្តមាន ក្រោម យុទ្ធនាការ #BeyondTheGames ក្រោមទិសស្លោក “បេះដូងលោតក្នុងចង្វាក់តែមួយ” ក្នុងន័យគាំទ្រ លើកទឹកចិត្ត និងបង្ហាញសេចក្ដីស្រឡាញ់ដល់កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រផងដែរ គ្រប់ដំណាក់កាលតាំងពីការត្រៀមប្រកួត ការប្រកួត និងក្រោយការប្រកួតនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(SEA Game) និងកីឡាប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ។

បេះដូងក្រដាសទាំងនោះនឹងយកទៅផ្គុំជាផ្ទាំងពាក្យ ឬឃ្លានៅក្នុងបរិវេណប្រាសាទអង្គរវត្តដើម្បីបំបែកឯតទគ្គកម្មពិភពលោក និងតាំងបង្ហាញអបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ដែលបច្ចុប្បន្ននេះក្រុមការងារកំពុងតែរៀបចំតាំងបង្ហាញបេះដូងក្រដាសដែលប្រមូលពីសាធារណៈជនសម្រាប់ត្រៀមបំបែកឯតទគ្គកម្មពិភពលោកយ៉ាងសស្រាក់សស្រាំ។

គួរបញ្ជាក់ដែរថា ការបំបែកកំណត់ត្រាពិភពលោកនេះ នឹងធ្វើឡើងជាផ្លូវការនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ នៅក្នុងបរិវេណប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី និងបើកទូលាយឱ្យសាធារណៈជនទូទៅអាចចូលរួមដើម្បីជាសក្ខីភាពក្នុងបំបែកឯតទគ្គកម្មពិភពលោកនេះ៕

អត្ថបទទាក់ទង