Close

បេក្ខភាពប្រធានាធិបតីលោក Trump ទទួលបានការគាំទ្រភ្លុកទឹកភ្លុកដីពីបក្សសាធារណៈ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
បេក្ខភាពប្រធានាធិបតីលោក Trump ទទួលបានការគាំទ្រភ្លុកទឹកភ្លុកដីពីបក្សសាធារណៈ បេក្ខភាពប្រធានាធិបតីលោក Trump ទទួលបានការគាំទ្រភ្លុកទឹកភ្លុកដីពីបក្សសាធារណៈ

បរទេស ៖ ទោះបីជាកំពុងស្ថិតនៅក្នុងបញ្ហារកាំរកូសផ្នែកនយោបាយ និងបញ្ហាផ្លូវច្បាប់ជាមួយនឹងរដ្ឋាភិបាលអាមេរិកនៅពេលបច្ចុប្បន្ននេះក្តី ប៉ុន្តែយោងតាមការស្រាវជ្រាវ និងស្ទាបស្ទង់មួយបានបង្ហាញថា អតីតប្រធានាធិបតីលោក Donald Trump កំពុងទទួលបានសម្លេងគាំទ្រយ៉ាងខ្លាំងក្លាក្នុងវិថីត្រឡប់មកប្រជែងតំណែងនេះសាជាថ្មីនាឆ្នាំ២០២៤។

តួលេខស្ទាបស្ទង់ដែលត្រូវបានធ្វើឡើងដោយ YahooNews ដែលហៅ YouGov poll បានបង្ហាញលោក Trump បានទទួលចំនួននៃការទ្រពីសំណាក់អ្នកគាំទ្រគណបក្សសាធារណៈដល់៣ដងច្រើនជាងបេក្ខជនដែលកំពុងនាំមុខគេក្នុងបក្សបច្ចុប្បន្នគឺអភិបាលរដ្ឋ Florida លោក Ron DeSantis ។

ត្រឹមតែរយៈពេល២សប្តាហ៍ប៉ុណ្ណោះលទ្ធផលនៃការស្ទាបស្ទង់បានផ្លាស់ប្តូរយ៉ាងខ្លាំងរវាងបេក្ខជនប្រធានាធិបតីរបស់បក្សសាធារណៈទាំងពីររូបដោយក្នុងនោះលោក Trump បានទទួលការគាំទ្រដល់ទៅ៥៧ភាគរយខណៈដែលលោក DeSantis ទទួលបានត្រឹមតែ៣១ភាគរយ ខណៈដែល១២ភាគរយទៀតបានបង្ហាញភាពមិនច្បាស់លាស់នៅឡើយចំពោះបេក្ខភាពថ្មីរបស់បក្សទាំងពីរនាក់រូបនេះ។

គួរឲ្យដឹងដែរថា ការស្ទាបស្ទង់ដែលបានធ្វើឡើងរយៈពេល២ថ្ងៃកាលពីថ្ងៃព្រហស្បតិ៍និងសុក្រសប្តាហ៍មុនជាមួយនឹងពលរដ្ឋដែលគាំទ្របក្សសាធារណៈប្រមាណជា ១,០៨៩នាក់។

រំលឹកដែរថាលោក Donald Trump ជាអ្នកនយោបាយមកពីបក្សសាធារណៈដែលធ្លាប់បានកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ប៉ុន្តែប្រធានាធិបតីរូបនេះបានទទួលរងនូវបទចោទប្រកាន់ជាច្រើនក្រោយបាត់បង់តំណែង ប៉ុន្តែទោះបីជាយ៉ាងណាក្តីជឿជាក់ថាបុរសវ័យ៧៦ឆ្នាំរូបនេះនឹងអាចវិលត្រឡប់មកឆាកនយោបាយវិញក្នុងពេលឆាប់ៗខាងមុខនេះដើម្បីត្រៀមការប្រកួតប្រជែងនាខែវិច្ឆិកាឆ្នាំក្រោយនេះ៕

អត្ថបទទាក់ទង