Close

ប្រធាន IFM ព្រមានថា សេដ្ឋកិច្ចសកលនឹងជួបបញ្ហាប្រឈមកាន់តែខ្លាំងនៅឆ្នាំ២០២៣នេះ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣ ព័ត៌មានសន្តិសុខ
ប្រធាន IFM ព្រមានថា សេដ្ឋកិច្ចសកលនឹងជួបបញ្ហាប្រឈមកាន់តែខ្លាំងនៅឆ្នាំ២០២៣នេះ ប្រធាន IFM ព្រមានថា សេដ្ឋកិច្ចសកលនឹងជួបបញ្ហាប្រឈមកាន់តែខ្លាំងនៅឆ្នាំ២០២៣នេះ

បរទេស ៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IFM) បានបង្ហាញពីក្ដីព្រួយបារម្ភទៅលើសេដ្ឋកិច្ចពិភពលោកសម្រាប់ឆ្នាំ២០២៣ នឹងជួបការលំបាកខ្លាំងជាងឆ្នាំមុន ដោយសារតែក្បាលម៉ាស៊ីនសំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក ដូចជា សហរដ្ឋអាមេរិក អឺរ៉ុប និងចិន នៅមិនទាន់ទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំឡើងវិញ ជាពិសេសគឺនៅមានសញ្ញាចុះខ្សោយ។

នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្នុងកម្មវិធីព៏ត៌មាន CBS “Face the Nation” ថា ឆ្នាំថ្មីនឹងមានភាពតឹងតែង (ស្ថានភាពសេដ្ឋកិច្ច) ជាងឆ្នាំមុន។

លោកស្រីបានបញ្ជាក់បន្ថែមទៀតថា «ហេតុអ្វី…នោះគឺដោយសារតែសេដ្ឋកិច្ចនៃប្រទេសធំៗចំនួនបីគឺ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិន សុទ្ធតែកំពុងធ្លាក់ចុះ ដំណាលគ្នា»។

កាលពីខែតុលា IMF បានកាត់បន្ថយទស្សនវិស័យរបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៣ ដោយឆ្លុះបញ្ចាំងពីការអូស និងការអូសបន្លាយនៃសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាសម្ពាធអតិផរណា និងអត្រាការប្រាក់ខ្ពស់ដែលបង្កើតឡើងដោយធនាគារកណ្តាលដូចជា Federal Reserve របស់សហរដ្ឋអាមេរិក ដែលមានគោលបំណងនាំយកសម្ពាធតម្លៃទាំងនោះឱ្យកាន់តែកើនឡើង។

ចាប់តាំងពីពេលនោះមក ប្រទេសចិនបានលុបចោលគោលនយោបាយសូន្យ-កូវីដរបស់ខ្លួន ហើយសេដ្ឋកិច្ចនៃប្រទេសចិនក៏បានចាប់ផ្តើមដំណើរការជាមួយនឹងស្ថានភាពដ៏វឹកវរម្ដងទៀត ទោះបីជាអ្នកប្រើប្រាស់នៅតែមានការប្រុងប្រយ័ត្ននៅពេលដែលករណីឆ្លងមេរោគកើនឡើងក៏ដោយ។

ក្រោយការផ្លាស់ប្តូរគោលនយោបាយមក លោកប្រធានាធិបតី Xi Jinping បានធ្វើការអត្ថាធិប្បាយជាសាធារណៈលើកដំបូង
ដោយអំពាវនាវថា ឆ្នាំថ្មី ជាឆ្នាំដែលត្រូវខិតខំប្រឹងប្រែងឡើងកាន់តែខ្លាំង។

លោកស្រី Georgieva បាននិយាយថា «ជាលើកដំបូងក្នុងរយៈពេល ៤០ឆ្នាំ កំណើនរបស់ប្រទេសចិននៅឆ្នាំ២០២២ ទំនងជាទទួលបានទាបជាងកំណើនពិភពលោក ។ ការរីករាលដាលថ្មីនៃជំងឺកូវីដ១៩នៅក្នុង ប្រទេសចិននឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសចិនបន្ថែមទៀតនៅក្នុងឆ្នាំនេះ និងអូសបន្លាយទាំងសេដ្ឋកិច្ចក្នុងតំបន់ និង សកលលោក»។

លោកស្រី Georgieva បានលើកឡើងទៀតថា »ក្នុងរយៈពេលពីរបីខែខាងមុខ វានឹងកាន់ពិបាកសម្រាប់ប្រទេសចិន ដែលនាំឱ្យឥទ្ធិពលកំណើនសេដ្ឋកិច្ចប្រទេសចចិននឹងជួបសញ្ញាអវិជ្ជមាន ផលប៉ះពាល់លើតំបន់នឹងអវិជ្ជមាន ផលប៉ះពាល់លើកំណើនពិភពលោកនឹងអវិជ្ជមាន»។

ទន្ទឹមនឹងនេះដែរ លោកស្រី Georgieva បាននិយាយថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក៏កំពុងជួបបញ្ហាផងដែរ ប៉ុន្តែអាចជៀសវាងការធ្លាក់ចុះភ្លាមៗ ដែលទំនងជាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចត្រឹមមួយភាគបីនៃពិភពលោក ដោយសារតែទីផ្សារការងារនៅតែមានភាពរឹងមាំ៕

អត្ថបទទាក់ទង