Close

មូស្គូ ប្រកាសធ្វើទំនើបកម្មប្រព័ន្ធការពារអាកាសក្រោយការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
មូស្គូ ប្រកាសធ្វើទំនើបកម្មប្រព័ន្ធការពារអាកាសក្រោយការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន មូស្គូ ប្រកាសធ្វើទំនើបកម្មប្រព័ន្ធការពារអាកាសក្រោយការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី លោក Sergei Shoigu កាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើការប្រកាសអះអាងថា រុស្ស៊ី នឹងអាចបញ្ចប់ប្រតិបត្តិបត្តិការធ្វើទំនើបកម្មប្រព័ន្ធការពារដែនអាកាសនៅក្នុងរដ្ឋធានីក្រុងមូស្គូនៅត្រឹមដំណាច់ឆ្នាំនេះ។

សេចក្តីប្រកាសដែលត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅក្រោយពេលដែលអ៊ុយក្រែនទើបតែបានបើកការវាយប្រហារបានជោគជ័យតាមរយៈយន្តហោះដ្រូនចូលទៅដល់ទឹកដីរបស់រុស្ស៊ីយ៉ាងជ្រៅប្រមាណជា១៧៥គីឡូម៉ែត្រនៅភាគខាងត្បូងទីក្រុងមូស្គូកាលពីដើមសប្តាហ៍កន្លងមក។

ហេតុការណ៍ជាលើកដំបូងដែលអ៊ុយក្រែនអាចវាយចូលជ្រៅក្នុងដែនអធិបតេយ្យភាពរបស់រុស្ស៊ីក្នុងពេលដែលជម្លោះរវាងប្រទេសទាំងពីរបានទើបចូលមកដល់ឆ្នាំទី២ ប៉ុន្តែទោះបីជាយ៉ាងណាក្តីភាគីខាងរដ្ឋាភិបាលទីក្រុងគៀវមិនបានចេញមកធ្វើការឆ្លើយតប និងទទួលស្គាល់ភ្លាមៗនោះដែរ ខណៈដែលរុស្ស៊ីបានអះអាងថាប្រព័ន្ធគ្រប់គ្រងដែនអាកាសត្រូវបានរារាំងនិងប្រព័ន្ធចាប់រ៉ាដាបានទទួលរងនូវការវាយប្រហារមុនពេលដែលដ្រូនអ៊ុយក្រែនបានហោះចូលក្នុងទឹកដីរបស់រុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់រុស្ស៊ីបានអះអាងថាយន្តហោះដ្រូនរបស់អ៊ុយក្រែនដែលត្រូវបានរកឃើញថា ជាប្រភេទដ្រូន Tu-141 គឺជាដ្រូនដែលសល់ពីសម័យសូវៀត ហើយត្រូវបានរៀបចំ និងជួសជុលប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០១៤ដោយសមត្ថភាពរបស់វាអាចហោះហើរបានក្នុងចំងាយដល់ទៅ១០០០គីឡូម៉ែត្រ។

គួរឲ្យដឹងដែរថា សេចក្តីប្រកាសដោយលោកមេបញ្ជាការកំពូល និងជារដ្ឋមន្ត្រីការពារជាតិ Shoigu រូបនេះបានធ្វើឡើងនៅក្រោយកិច្ចប្រជុំប្រចាំខែរបស់ក្រសួងដោយលោកបានបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៣នេះប្រទេសរុស្សីនឹងបង្កើតឲ្យបាននូវកងពលតូច និងក្រុមកងកម្លាំងការពារច្រើនផ្សេងទៀតដែលផ្តោតសំខាន់ទៅលើកិច្ចការងារការពារដែនអាកាសព្រមទាំងការរៀបចំកសាងបន្ថែមនូវប្រព័ន្ធការពារដែនអាកាសដើម្បីបំពាក់មីស៊ីល S-350 ជាច្រើនកន្លែងទៀតផង៕

អត្ថបទទាក់ទង