Close

សម្ដេចតេជោ ហ៊ុន សែន ៖ កត្តាសន្តិភាពបានធ្វើឱ្យមានកិច្ចអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឱ្យប្រជាជនទូទាំងប្រទេសមានភាពរីករាយ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ កត្តាសន្តិភាពបានធ្វើឱ្យមានកិច្ចអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឱ្យប្រជាជនទូទាំងប្រទេសមានភាពរីករាយ សម្ដេចតេជោ ហ៊ុន សែន ៖ កត្តាសន្តិភាពបានធ្វើឱ្យមានកិច្ចអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឱ្យប្រជាជនទូទាំងប្រទេសមានភាពរីករាយ

ក្រចេះ ៖ កត្តាសុខសន្តិភាព គឺពិតជាមានសារសំខាន់ និងភាពចាំបាច់បំផុតសម្រាប់កិច្ចអភិវឌ្ឍន៍ និងផ្តល់ជូននូវលទ្ធភាពគ្រប់គ្រាន់សម្រាប់ប្រជាជនទាំងអស់អាចប្រកបកិច្ចការងារផ្សេងៗដើម្បីទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារប្រកបដោយភាពល្អប្រសើរ និងភាពរីករាយ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះបានមានប្រសាសន៍ថា កត្តាសុខសន្តិភាព គឺពិតជាមានសារសំខាន់ និងភាពចាំបាច់បំផុតសម្រាប់កិច្ចអភិវឌ្ឍន៍ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ទាំងផ្នែកសេដ្ឋកិច្ច។

សម្ដេចតេជោបានបន្តថា ដោយសារតែកត្តាសន្តិភាពទើបធ្វើកម្ពុជាមានអ្វីៗដូចសព្វថ្ងៃ ជាពិសេសប្រជាជនមានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចប្រកបមុខរបរការងារផ្សេងៗ និងមានជីវភាពល្អប្រសើរ ហើយមានភាពរីករាយក្នុងការរស់នៅប្រចាំថ្ងៃ។ ជាក់ស្ដែង នៅក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំ២០២២-២០២៣ ប្រជាជនចេញដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាទាំងនៅតំបន់ឆ្នេរសមុទ្រ ទាំងនៅតំបន់បណ្តាខេត្តដូចជា មណ្ឌលគីរី រតនៈគីរី កំពត កែប សៀមរាប កោះកុង និងខេត្តមួយចំនួនទៀតសរុបប្រមាណ២លាននាក់ ដោយចំនួននេះនៅមិនទាន់គិតពីចំនួនអ្នកដែលឆ្លងឆ្នាំនៅតាមផ្ទះនៅឡើយ។ ដូច្នេះ មានន័យថា កត្តាសន្តិភាព គឺជាមូលដ្ឋានចាំបាច់បំផុត។

សម្ដេចបានបញ្ជាក់ថា បច្ចុប្បន្ននេះ មានអ្នកចង់ឆក់ប្លន់សន្តិភាពនៅតែបន្តមាននៅឡើយ ហើយរដ្ឋាភិបាលក៏មិនបណ្តោយឱ្យអ្នកទាំងនោះធ្វើសម្រេចដូចការគិតបាននោះដែរ។ រាជរដ្ឋាភិបាលនៅតែបន្តរក្សាសុខសន្តិភាពឱ្យបាន ដើម្បីផ្តល់ជូនសេចក្ដីសុខ និងភាពរីករាយសម្រាប់ប្រជាជនកម្ពុជាទូទៅជានិច្ច៕

អត្ថបទទាក់ទង