Close

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ ជម្រកមូសខ្លា ជុំវិញលំនៅដ្ឋាន ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ ជម្រកមូសខ្លា ជុំវិញលំនៅដ្ឋាន ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ ជម្រកមូសខ្លា ជុំវិញលំនៅដ្ឋាន ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមលុបបំបាត់ ជម្រកមូសខ្លាជុំវិញលំនៅដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម ខណៈដែលគ្មានជម្រកមូសខ្លា ក៏គ្មានការចម្លងជំងឺគ្រុនឈាម។

ឆ្លើយតបនឹងលើកឡើង អំពីបញ្ហាកំណើនមូសក្នុងសហគមន៍ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានលើឡើងថា ទោះបីជាឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានធ្វើពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំ និងផ្សព្វផ្សាយជាសាធារណៈ ជូនបងប្អូនពិតមែន ប៉ុន្តែ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌ សង្កាត់ និងមន្ទីរជំនាញ មិនដែលធ្វេសប្រហែសលើបញ្ហាការពារសុខុមាលភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះទេ។

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ ជម្រកមូសខ្លា ជុំវិញលំនៅដ្ឋាន ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម

ក្នុងនោះលោកស្រី ដោ សម្ផស្ស គូសបញ្ជាក់ថា ត្បិតមិនបានផ្សព្វផ្សាយទូលំទូលាយយ៉ាងណាក្តី ប៉ុន្តែក្រុមការងាររបស់រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងមមាញឹកចុះធ្វើសកម្មភាពបាញ់ថ្នាំ មូសជាប់ជាប្រចាំនៅតាមភូមិ សហគមន៍ សាលារៀនមន្ទីរពេទ្យវត្តអារាម និងតំបន់នានាក្នុង មូលដ្ឋាន ជារៀងល្ងាច។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា អាជ្ញាធរនឹងបន្តចុះបាញ់ថ្នាំមូសនៅតាមមូលដ្ឋាន ជាបន្តបន្ទាប់ទូទាំង រាជធានីភ្នំពេញទាំងមូល ។ សុខុមាលភាពរបស់ប្រជាជន ការងារសណ្តាប់ធ្នាប់ ការងារបង្ក្រាបបទល្មើសផ្សេងៗ ការងារការពារ សន្តិសុខសាធារណៈ និងកិច្ចការស្នូលជាច្រើនទៀតផ្សេង ៗ គឺជាភារកិច្ចប្រចាំថ្ងៃរបស់អាជ្ញាធរមូលដ្ឋានដោយ មិនគិតថ្ងៃយប់ឡើយ។

ជាមួយគ្នានេះលោកស្រី ដោ សម្ផស្ស បានសំណូមពរ ដល់ប្រជាពលរដ្ឋចូលរួមលុបបំបាត់ ជម្រកមូសខ្លាប្រមាណ ១៥០ម៉ែត្រជុំវិញលំនៅដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម ។ គ្មានជម្រកមូសខ្លាគ្មានការចម្លងជំងឺគ្រុនឈាម។ កូនចៅយើងនឹងចៀសផុត ពីជំងឺគ្រុនឈាម បើយើងលុបបំបាត់ជម្រកមូសខ្លាអស់ពីសហគមន៍៕

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមលុបបំបាត់ ជម្រកមូសខ្លា ជុំវិញលំនៅដ្ឋាន ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម